ជាតិ
សង្គមជាតិ
អភិបាលខេត្ត​ព្រះសីហនុ ប្តេជ្ញា​ការពារ​ព្រៃ​នៅ​តំបន់​ក្បាលឆាយ​មិន​ឲ្យ​មាន​អ្នក​បំផ្លាញ​
17, Sep 2018 , 9:59 am        
រូបភាព
ប្រភព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ
ប្រភព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នក​ដែលមាន​មហិច្ឆតា​ទន្ទ្រានព្រៃ​នៅ​តំបន់​ក្បាលឆាយ ដោយ​អះអាងថា គ្មាន​ឡើយ​ការយោគយល់​។ លោក​បាន​ថ្លែង​បែបនេះ នា​ពិធី​ដាំ​កូនឈើ​ឡើងវិញ​នៅ​តំបន់​ក្បាលឆាយ ចំណុច អូរ​អា​រេ​វ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា​។​

 
«​ព្រៃ​នៅ​តំបន់​ក្បាលឆាយ គឺជា​ប្រភព​ទឹកសាប​ដ៏​សំខាន់បំផុត​ដែល​មិនអាច​ខ្វះ​បានទេ ដូច្នេះ​ត្រូវតែ​ការពារ​ឱ្យបាន ទោះ​ត្រូវ​ចំណាយ​ក្នុងតម្លៃ​ណាក៏ដោយ​»​។ នេះ​ជាការ​លើកឡើង​របស់ យន្ត មីន ដោយ​អះអាងថា ធ្វើ​អាជ្ញាធរ​នឹង​ការពា​ព្រៃ​នេះ​ឱ្យបាន​ដាច់ខាត ដើម្បី​រក្សា​ប្រភព​ទឹកសាប​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។ 
 
​តាម​សំដី​ដែល​ដកស្រង់​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​បន្ថែមថា ទីតាំង​ដែល​ស្ថិតនៅក្នុង​តំបន់ហាមឃាត់ នៃ​អនុក្រឹត្យ​លេខ​១១៦ របស់​រាជរដ្ឋាភិបាល ត្រូវបាន​ជនខិលខូច​មួយចំនួន​លួច​កាប់ឆ្ការ​រាន​ព្រៃ​យក​ដី​នោះ​កាន់កាប់ ដើម្បី​ស្ដារឡើងវិញ​អាជ្ញាធរខេត្ត និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម​ក្នុង​ការដាំ​កូនឈើ​ឡើងវិញ​ទាំងអស់​។ 
 
​នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ កូនឈើ​ចំនួន ៥,៥០០​ដើម ដែលជា​ប្រភេទ​ឈើ​គគីរ និង​ឈើ​គ្រញូង ត្រូវបាន​ដាំ​លើដី​ទំហំ ៥​ហិកតា នៅ​តំបន់​ដែន​ព្រៃ​ការពារ ដែល​លោក យន្ត មីន បាន​ចូលរួម​ដាំ​៕

Tag:
 យន្ត មីន​
 ​តំបន់​ក្បាលឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com