អត្ថបទពាណិជ្ជកម្ម
សិក្ខាសាលា​«​ការតម្រង់​ទិសលើ​មុខជំនាញ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​»​បានរួម​ចំណែក​បំភ្លឺ​ផ្លូវ​សិស្ស​ទើប​ជាប់​បាក់​ឌុប​
17, Sep 2018 , 2:16 pm        
រូបភាព
​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន​(CAM-ASEAN) បានរៀបចំ​សិក្ខាសាលា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ ស្តីពី​«​ការតម្រង់​ទិសលើ​មុខជំនាញ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​» ក្រោម​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ សិក្ខាសាលា​នេះ បានរៀបចំ​ឡើង កាលពី​ថ្ងៃទី​១៤ ខែកញ្ញា កន្លងទៅ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC)​។​
 
​ជា​សិក្ខាសាលា​លើក​ទី​៤ ដែល​វិទ្យាស្ថាន CAM-ASEAN បានរៀបចំ​ឡើង​។ បើតាម លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង តម្រង់ទិស​ដ៏​ត្រឹមត្រូវ​ជូន​ប្អូនៗ​ដែល​ទើបតែនឹង​ជាប់​បាក់​ឌុប និង​ក៏​ជាការ​ផ្សារភ្ជាប់​រវាង​រៀមច្បង​ជំនាន់​មុន ដែល​ជោគជ័យ​ក្នុង​ជីវិត បាន​ចូលរួម​ចែករំលែក​ទស្សនៈ និង​បទពិសោធន៍​ជោគជ័យ ជូន​ដល់​ប្អូនៗ​ដែល​ទើបតែ​ប្រឡង​សញ្ញា ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ផងដែរ​។ លោក ស៊ា​ង សុ​បញ្ញា បន្តថា​៖«​ខ្ញុំ​ដឹងថា​ការប្រលង​ជាប់​នេះ ជា​កាដូ​ដ៏​សំខាន់បំផុត​សម្រាប់​ប្អូនៗ​ទី​១២ ប៉ុន្តែ​ពេលនេះ ប្អូនៗ​ត្រូវ​ជ្រើសរើស​ជំនាញ​មួយ ដែល​អាច​ដើរ​ជាមួយ​ប្អូន​អស់​មួយជីវិត​។ ពិតណាស់​សិក្ខាសាលា​មួយ​នេះ នឹង​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្អូនៗ និង​អាច​កាត់បន្ថយ​ហានិភ័យ​នាពេលខាងមុខ​»​។​
 


​សូមជម្រាបថា នៅក្នុង​សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​វាគ្មិន​ដែលមាន​សមត្ថភាព និង​ចំណេះ​ជំនាញ​ច្បាស់លាស់​ជាច្រើនរូប ដែល​បានផ្ដល់​ជា​ចំណេះដឹង ទស្សនៈ ក៏ដូចជា​គន្លឹះ​ផ្សេងៗ​ជាច្រើន​ជូន​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ចូលរួម​។ ជាពិសេស​ជាការ​តម្រង់ទិស​ដ៏​ត្រឹមត្រូវ សម្រាប់​ប្អូនៗ​ដែល​ទើប​ប្រលង​ជាប់​ទី​១២​។​


 
​យុវតី​មួយរូប ដែល​ទើប​ប្រឡង​បាក់​ឌុប និង​ទទួលបាន​និទ្ទេស B បាន​បញ្ជាក់ថា រូបនាង​មក​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ព្រោះ​គេ​ចង់ដឹង​ពី​ការត្រៀមខ្លួន​សម្រាប់​ថ្នាក់​មហាវិទ្យាល័យ និង​ការជ្រើសរើស​ជំនាញ​មួយ​ដ៏​ត្រឹមត្រូវ​សម្រាប់​អនាគត​។ យុវតី​មកពី​រាជធានី​ភ្នំពេញ​រូបនេះ បន្តទៀតថា​៖« សម្រាប់​អ្នកផ្សេង គេ​ប្រហែលជា​ដឹងថា​ខ្លួនឯង​ចង់​ធ្វើ​អ្វី​ហើយ ប៉ុន្តែ​សម្រាប់​ខ្ញុំ​នៅ​មិនទាន់​ដឹងថា​ខ្លួន ឯង​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ​។ ហេតុនេះ​ទើប​ខ្ញុំ​ចូលរួម​សិក្ខា​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​គន្លឹះ ឬ​ជា​យោបល់​ផ្សេងៗ​ពី​វាគ្មិន​ជំនាញៗ ដើម្បី​យកមក​ពិចារណា​»៕
 

 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com