ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
សេដ្ឋកិច្ច
ផ្លែដង្កោ-ក្រវាញកំពុងត្រូវប៉ាន់ខ្លាំង, ឈ្មួញចិន កូរ៉េ វៀតណាម ទិញច្រើនតោននៅជួរភ្នំក្រវាញ
17, Sep 2018 ,
2:37 pm
រូបភាព
×
ដោយ:
ថ្មីៗ
ពោធិ៍សាត់(ឃុំអូសោម)៖ ដង្កោ និងក្រវាញ គឺជារុក្ខជាតិនៅក្នុងអម្បូរជាមួយគ្នា។ ផ្លែដង្កោ ជាពិសេស កំពុងត្រូវបានទិញដោយឈ្មួញជនជាតិវៀតណាម កូរ៉េ និងចិន។ ក្នុងមួយរដូវៗ ពោលគឺពីខែ៧ដល់ខែ១០ ផ្លែដង្កោមិនតិចជាងពី៦ទៅ៧តោនទេដែលត្រូវបានគេបេះនៅតំបន់ជួរភ្នំក្រវាញ ហើយលក់ទៅឲ្យឈ្មួញខាងលើនេះ។
ជាក់ស្តែង គ្រាន់តែនៅតំបន់អូរសោម ផលិតផលដង្កោ-ក្រវាញមានបរិមាណប្រមាណជាពី២ទៅ៣តោនក្នុងមួយរដូវត្រូវបានគេបេះដើម្បីលក់ជូនឈ្មួញបរទេស។ ពលរដ្ឋនៅតំបន់នោះបេះលក់ជូនឈ្មួញក្នុងតម្លៃ៣៥០០រៀលក្នុងមួយគីឡូក្រាម។ លោក នួន លីម ម្ចាស់ផ្ទះសំណាក់ និងជាមគ្គុទេសក៍តំបន់ទេសចរណ៍ធម្មជាតិអូរសោមបានបញ្ជាក់ថា ជំនួញដង្កោ និងក្រវាញនេះមានសក្តានុពលធំធេងណាស់ប្រសិនបើអាជ្ញាធរពាក់ព័ន្ធពង្រីកការដាំដុះ និងអភិរក្សដំណាំដ៏ល្អមួយនេះ។
បើយោងតាមលោក លីម ក្រវាញត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើម្ហូបច្រើនមុខ និងអាចជាថ្នាំបុរាណស័ក្តិសិទ្ធិទៀតផង។ ចំពោះឈ្មួញបរទេស ពួកគេទិញផលិតផលអម្បូរក្រវាញយកទៅធ្វើស៊ុប ឬម្ហូបផ្សេងៗដោយពួកគេមានជំងឺថា វាជាអាហារធម្មជាតិ និងជួយបំប៉នសុខភាពឲ្យខ្លាំងក្លា។
ដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានThmeythmey.com និងលោក នួន លីម ម្ចាស់ផ្ទះសំណាក់ និងជាមគ្គុទេសក៍តំបន់ទេសចរណ៍ធម្មជាតិអូរសោមនៅក្នុងកម្មវិធី (Mercedes-Benz និងកំណប់អាថ៌កំបាំងគាំទ្រដោយសារព័ត៌មាន Thmeythmey.com និង Fresh News) ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម