Samsung Galaxy Watch 2018 បានមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី១៧ ខែកញ្ញានេះ ជាមួយនឹងសមត្ថភាពមិនធម្មតា រីឯម៉ូដរចនាវិញ គឺឡូយកប់។ Samsung Galaxy Watch 2018 នេះមានពីរម៉ូឌែលគឺ Galaxy Watch (42mm) និង Galaxy Watch (46mm) ដែលមានពណ៌ដ៏ទាក់ទាញ ត្រូវនឹងជីវិតស៊ីវិល័យរបស់អ្នក ដូចជាពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស ។
លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «Galaxy Watch ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយមានថ្មកាន់បានយូរ រក្សាទំនាក់ទំនងជាប់ជានិច្ច ការតាមដានសុខភាព ដែលអាចទទួលបានដោយគ្រាន់តែចុចលើកនាឡិកាដៃតែប៉ុណ្ណោះ»។
Samsung Galaxy Watch 2018 មានសមត្ថភាពដូចជា៖
រក្សាទំនាក់ទំនងជាប់ជានិច្ច
ការដាច់ទំនាក់ទំនងពីទូរសព្ទ Smartphone របស់អ្នកលែងជាបញ្ហាទៀតហើយ ជាមួយនឹងថ្មកាន់បានយូរ រហូតដល់ ៤៨ ម៉ោង និង ៨០ម៉ោង។ ដូច្នេះ លោកអ្នកអាចទទួលបានសារ និងការហៅចូលបានជានិច្ច។
រក្សាសុខភាពមាំមួន ជាមួយ
Samsung Health Samsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃដែលអាចជួយឲ្យអ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធអារម្មណ៍ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានមូលល្អពេញមួយថ្ងៃ។ លើសពីនេះទៀត នាឡិកានេះក៏មានមុខងារតាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចកែសម្រួលទម្លាប់គេង និងការសម្រាកតាមតម្រូវការផងដែរ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាចទទួលបានសុខភាពល្អពី Samsung Health ផងដែរដូចជាវិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន២១លំហាត់ប្រាណ ការកំណត់ជំហ៊ានដើររបស់អ្នក និងជួយតាមដានកម្រិតកាឡូរីដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបបអាហារមួយដែលត្រឹមត្រូវ។
Water Lock Mode Prevents on Samsung Health Function
វាមានតួនាទីជួយការពារការជ្រាបទឹកបានយ៉ាងមានប្រសិទ្ធភាពបំផុត នៅពេលដែលអ្នកហែលទឹក។ លោកអ្នកគ្រាន់តែចុច Swimming on Samsung Health នោះ វានឹងការពារការជ្រាបទឹកបានយ៉ាងល្អ បើទោះបីជាអ្នកមុជជ្រៅក៏ដោយ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺវាមាន Smartwatch Function ដែលជាមុខងារការពារការជ្រាបទឹក ដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញទៀត ពេលដែលលោកអ្នកចុចបិទ Water Lock Mode នឹងមានសំឡេងប្រាប់បង្ហាញថា Galaxy Watch របស់អ្នកកំពុងច្រានទឹកដែលហូរចូល។
ជីវិតរីករាយជាមួយអ្វីៗដែលប្រសើរបំផុត
Galaxy Watch ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍ទាំងអស់ ពីបណ្តាត្រកូលGalaxy បង្កើតបាននូវបទពិសោធដ៏ល្អឥតខ្ចោះ ជាមួយ Samsung Health, SmartThings, Samsung Pay, Bixby, Samsung Know និង Samsung Flow ដែលទាំងនេះអាចទទួលបាន ដោយគ្រាន់តែចុចលើកដៃរបស់អ្នក។
ម៉ូដដ៏ទំនើប និងឥតដែនកំណត់
វារក្សាម៉ូឌែលនាឡិកាសាមសុងដដែល ដោយមានមុខមូលបែបឌីជីថល និងមានអេក្រង់បើកជានិច្ច។ Galaxy Watch ពណ៌ទឹកប្រាក់ សម្រាប់ទំហំ 46mm ចំណែកពណ៌ខ្មៅ និងពណ៌មាស មានទំហំ 42mm។ Galaxy Watch ផ្តល់នូវទំហំ និងស្ទីលជាច្រើន តាមតម្រូវការរបស់អ្នកប្រើប្រាស់។
Galaxy Watch អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃរបស់អ្នក!
លោកអ្នកអាចរកជាវបាន នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕
(អត្ថបទពាណិជ្ជកម្ម)