ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
​គ្រូបង្រៀន​បើកបរ​៖ ការរៀន​បើកបរ​ត​ពីគ្នា ងាយ​ជួប​ហានិភ័យ​ធ្ងន់ធ្ងរ​ពេល​មាន​គ្រោះថ្នាក់​
17, Sep 2018 , 8:59 pm        
រូបភាព
 ​ភ្នំពេញ​៖ លោកគ្រូ ចាន់ សា​វេត ជា​គ្រូបង្រៀន​បើកបរ​រថយន្ដក្រុង នៅ​សាលារៀន​បើកបរ​ឯកជន​មួយ​។ បើតាម​គ្រូបង្រៀន​បើកបរ​រូបនេះ ការបើកបរ​រថយន្ត​ធុន​តូច និង​ធុន​ធំ គឺមាន​របៀប​ដូចគ្នា ប៉ុន្តែ​គ្រាន់តែ​ថា​អ្នកបើកបរ​រថយន្ត​ធុន​ធំ គឺ​ទាមទារ​ឲ្យ​អ្នកបើក​បរមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​គឺ​ការគោរព​ច្បាប់​ចរាចរណ៍ និង​របៀប​គ្រប់គ្រង​ហានិភ័យ​ពេល​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។​

 
​បើតាម​លោកគ្រូ ចាន់ សា​វេត អ្នកបើកបរ​រថយន្ត​ធុន​ធំ​ភាគច្រើន គឺ​រឿន​បើកបរ​បន្តៗ​គ្នា ដែល​នេះ​គឺជា​ក្តីកង្វល់​របស់គាត់​។ លោកគ្រូ សា​វេត មិន​ចង់​ឲ្យ​អ្នកបើកបរ​ទាំងអស់ ពិសេស​អ្នកបើករថយន្ត​ធុន​ធំ ចាប់​កាន់ចង្កូត​ដោយ​មិនបាន​រៀន​នៅ​សាលារៀន​បើកបរ​នោះឡើយ ព្រោះ​នៅពេល​មាន​គ្រោះថ្នាក់ គឺ​ងាយ​នឹង​បង្ក​ឲ្យ​ហានិភ័យ​ធ្ងន់ធ្ងរ​។​
 
​សូម​ស្តាប់​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោកគ្រូ ចាន់ សា​វេត ខាងក្រោម​នេះ​៖
 



 

Tag:
 ​រថយន្ត​
 ​យានយន្ត​
 ​បើកបរ​
 ​គ្រោះថ្នាក់​ចរាចរណ៍​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com