ជាតិ
នយោបាយជាតិ
វៀតណាមម្នាក់ ត្រូវបានតុលាការកម្ពុជា ដាក់ទោសមួយជីវិត ព្រោះនាំចូលគ្រឿងញៀនជាង១ពាន់គីឡូក្រាម
× តុលាការរាជធានីភ្នំពេញ បានបើកសវនាការជាលើកចុងក្រោយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយប្រកាសសាលក្រមផ្តន្ទាទោសបុរសជាជនជាតិវៀតណាមឈ្មោះ ហ្វឿង មិញគក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតែរូបគេ និងបក្សពួក បាននាំគ្រឿងញៀនរហូតដល់ទៅជាង១ពាន់គីឡូក្រាម ចូលមកកម្ពុជា។
នៅមានគ្នីគ្នាជាជនជាតិវៀតណាមបីនាក់ទៀត ក៏ត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរ នៅក្នុងសំណុំរឿងនេះ។ ប៉ុន្តែការកាត់ទោសចំពោះពួកគេទាំងបី គឺជាការកាត់ទោសកំបាំងមុខ ដោយសាតែពួកគេ មិនមានវត្តមានក្នុងបន្ទប់សវនាការ។
មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់ចាប់ជនជាតិវៀតណាមទាំងបីនាក់នោះ បាននៅឡើយទេ។ យ៉ាងណាក៏ដោយ តុលាការ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ច តាមចាប់ពួកគេ ដើម្បីយកមកអនុវត្តទោសនៅកម្ពុជា។
ចំពោះលោក ហ្វឿង មិញគក់ ដែលមានអាយុជិត៤០ឆ្នាំ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រំដែនកម្ពុជា-វៀតណាម៕
Tag:
គ្រឿងញៀន
វៀតណាម
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com