ជាតិ
អភិបាលខេត្ត​កំពង់ស្ពឺ បានផ្តល់​ម៉ូតូ​៤​គ្រឿង​បន្ថែម​ដល់​សិស្ស​និទ្ទេស​A
18, Sep 2018 , 8:59 am        
រូបភាព
រូបភាពបានពីអភិបាលខេត្តកំពង់ស្ពឺ
រូបភាពបានពីអភិបាលខេត្តកំពង់ស្ពឺ
​ភ្នំពេញ​៖ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានផ្ដល់​រង្វាន់​ម៉ូតូ​ចំនួន​៤​គ្រឿង​បន្ថែម ដល់​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ នៅ​ខេត្តកំពង់ស្ពឺ ដែល​ទទួលបាន​និទ្ទេស​A ក្រោយ​ក្រសួង​អប់រំ ប្រកាស​លទ្ធផល​ប្រឡង​បាក់​ជា​លើក​ទី​២​។ ការផ្តល់​រង្វាន់​នេះ បានធ្វើ​ឡើង​នៅ​សាលាខេត្ត​កំពង់ស្ពឺ នា​ថ្ងៃទី​១៧ ខែកញ្ញា​នេះ​។


​កន្លងមក អភិបាលខេត្ត​រូបនេះ បានផ្ដល់​ម៉ូតូ​ដល់​សិស្ស​និទ្ទេស​A នៅ​ខេត្តកំពង់ស្ពឺ​ចំនួន​៣​នាក់​រួចមកហើយ ក្រោយពី​ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​លើក​ទី​១​។​
 
​សរុប​ខេត្តកំពង់ស្ពឺ សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ទទួលបាន​និទ្ទេស​A​មាន​ចំនួន​៧​នាក់ ដោយ​ម្នាក់​ទទួលបាន​ម៉ូតូ​មួយគ្រឿង ពី​លោក វ៉ី សំណាង​។ សិស្ស​ទាំង​៧​នាក់ រួមមាន សិស្ស ឈ្មោះ អ៉ឹ​ង ហ្គិ​ច​ភីង​, សេង ម៉ូ​លីដា​លែ​ន និង ណាត់ ប៊ុន​ណេ​ន មកពី​វិទ្យាល័យ​កំពង់ស្ពឺ​។  សិស្ស ឈ្មោះ ហ៊​ត ឈៀវ​ហេង មកពី​វិទ្យាល័យ​ត្រែងត្រយឹង​, សិស្ស​ឈ្មោះ ជា បរិបូរ មកពី​វិទ្យាល័យ​វាល​ពង់​, សិស្ស​ឈ្មោះ អេង បញ្ញា មកពី​វិទ្យាល័យ​ចាន់​ថ្នាល និង​សិស្ស យី សៀកឡេង មកពី​វិទ្យាល័យ​បាត់ដឹង​៕
 

Tag:
 អប់រំ​
  និទ្ទេស​
  ប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com