ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវជាតិលេខ៤ ចំណុចស្ពានសំរោង ស្រុកកំពង់សិលាបានបើកឲ្យចរាចរណ៍វិញហើយ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរបើកឲ្យធ្វើចរាចរណ៍វិញ ក្រោយពីមានការបិទផ្លូវ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ដោយសារជំនន់ទឹកភ្លៀង។
ព្រឹកថ្ងៃទី១៨កញ្ញានេះ ជំនន់ទឹកភ្លៀងដែលហូរកាត់លើកំណាត់ផ្លូវជាតិលេខ៤នេះ បានស្រកផុតពីផ្លូវថ្នល់អស់ហើយ ដែលអនុញ្ញាតឲ្យរថយន្តតូច-ធំធ្វើដំណើរបានជាធម្មតាឡើងវិញ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម៕
Tag:
ទឹកភ្លៀង
ផ្លូវជាតិលេខ៤
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com