ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទាំងនេះ​ជា​អាហារ​ដែល​អាច​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​តាមបែប​ធម្មជាតិ​
19, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​មនុស្ស​យើង​មាន​សារី​រា​ង្គ​ចំនួន ៦ មាន​នាទី​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន ដែលមាន​ដូចជា​ថ្លើម សួត ពោះវៀនធំ តម្រងនោម ទឹករងៃ និង​ស្បែក​។ សរីរាង្គ​នីមួយៗ​ត្រូវបាន​បង្កើតឡើង​ដើម្បី​បញ្ចេញ​ចោល​នូវ​កាកសំណល់​ទាំងឡាយ​ដែល​រាងកាយ​បង្កើតឡើង​តាមរយៈ​ការរំលាយ​អាហារ​នានា​។

 


មានការ​យល់​ខុស​ជា​ញឹកញាប់​មួយ​ថា ការ​ច្រោះ​ជាតិពុល​គឺ​ជួយ​ដល់​ការ​សម្រក​ទម្ងន់ ប៉ុន្តែ​មុខងារ​ដ៏​សំខាន់​របស់​វា គឺ​បញ្ចេញ​ជាតិពុល​ចេញពី​រាងកាយ​ទៅវិញ​ទេ​។

ដូច្នេះ តើ​អ្នកនឹង​អាច​ផ្តល់​ការ​ទ្រទ្រង់​ដល់​សរីរាង្គ​ដែលមាន​នាទី​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​តាមរបៀប​ណា​ទៅ​? អ្នក​ប្រហែលជា​ត្រូវការ​បន្ថែម​អាហារ​ខាងក្រោម​នេះ​ចូលទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ហើយ​ទើបបាន​។ 
 
​ទឹក​
 
​នេះ​ប្រហែលជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព និង​ងាយស្រួល​បំផុត​ក្នុង​ការជួយ​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​បាន​។ ថ្វីបើ​វា​មិនមែនជា​អាហារ​មែន តែ​ក្រៅពី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន វា​អាចជួយ​បញ្ចេញ​សារធាតុពុល​ជាច្រើន​ដែលមាន​ក្នុង​ខ្លួន​ចេញទៅ​ក្រៅ​បានដែរ​។ ចូរ​ចាប់ផ្តើម​ជាមួយនឹង​ការ​ញ៉ាំ​ទឹក ៥ ទៅ ៦​ពែង​ក្នុង​មួយថ្ងៃ​បន្ទាប់មក​ប្តូរ​មក ៨ ទៅ ១០​ពែង​វិញ​។
 
​ក្រូចឆ្មា
 
​ជម្រើស​ផ្សេង​មួយទៀត​ដែល​ត្រូវ​ពិចារណា​ដែរនោះ​គឺថា បើសិនជា​អ្នក​ចង់​ជួយ​ឲ្យ​រាងកាយ​ច្រោះ​ជាតិពុល​បាន​គឺ​ត្រូវ​ញ៉ាំ​ក្រូចឆ្មា​។ វា​មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែលថា ផ្លែឈើ​មួយ​នេះ​មានការ​យកចិត្តទុកដាក់​ច្រើន​នាពេល​សព្វថ្ងៃនេះ ដោយសារតែ​វា​អាច​ជយ​យ​ដល់​ការ​សម្រក​ទម្ងន់ ជម្រុញ​ដល់​សុខភាព​ស្បែក សម្រួល​ដល់​ភាពអាស៊ីត​ក្នុង​ខ្លួន​ព្រមទាំង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ទៀតផង​។ 
 
​តែ​បៃតង​
 
​បើសិនជា​អ្នក​មិនបាន​ញ៉ាំ​តែ​បៃតង​ទេ វា​គួរតែ​ដល់ពេល​ដែល​អ្នក​គួរ​ញ៉ាំ​ហើយ​។ តែ​បៃតង​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ដែល​អាច​បង្កើន​ការរំលាយ​អាហារ​បាន​។ សម្រាប់​អ្នក​ដែល​ស្ថិតក្នុង​ស្ថានភាព​តម​អាហារ​ខ្លាំង ការរំលាយ​អាហារ​ប្រហែលជា​យឺតយ៉ាវ​ហើយ​ក្នុងការ​បំ​លែង​អាហារ​តូចៗ​ដែល​អ្នក​ញ៉ាំ​។ ចាប់តាំងពី​គោលដៅ​របស់​អ្នក​គឺជា​ការ​សម្រក​ទម្ងន់​មក ការ​ញ៉ាំ​តែ​បៃតង​ប្រហែលជា​ជួយ​ឲ្យ​ការរំលាយ​អាហារ​ធ្វើការ​កាន់តែ​ល្អ​បាន​។ ចូរ​ប្រាកដថា អ្នក​មិនបាន​បន្ថែម​ជាតិ​ផ្អែម​សិប្ប​និមិត្ត​អ្វី​ទៅក្នុង​ភេសជ្ជៈ​នេះ​ទេ តែ​អាច​បន្ថែម​ទឹកឃ្មុំ​បាន​។ 
 
​រមៀត​
 
​អាហារ​ផ្សេង​មួយទៀត​ដែល​អ្នក​អាច​បន្ថែម​ទៅក្នុង​របប​អាហារ​ដើម្បី​ជួយ​ដល់​ការ​ច្រោះ​ជាតិពុល​ដែរនោះ​គឺ​រមៀត​។ គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយ​នេះ​ត្រូវបាន​គេ​រកឃើញថា ជួយ​សម្រួល​ដល់​អាកា​រៈ​ជំងឺ​រលាក​ពោះវៀន មហារីក​ពោះវៀនធំ និង​ជំងឺ Cystic Fibrosis​។​
 
​ខ្ទឹមស
 
​ថ្វីបើ​ខ្ទឹមស​ពិតជា​មិនត្រូវ​បាន​គេ​ចាត់ទុកថា ជា​អាហារ​ច្រោះ​ជាតិពុល​ក៏ដោយចុះ តែ​វា​ពិតជា​អាចជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ហើយ​អាចជួយ​ដល់​មុខងារ​ថ្លើម​ថែមទៀត​។ អ្វីដែល​ល្អ​ចំពោះ​រមៀត​នោះ​គឺថា វា​មាន​អង់​ទី​អុកស៊ីដ​ង់​ផង និង Allium ក្នុងនោះ​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com