អត្ថបទពាណិជ្ជកម្ម
AMK បង្កើត​កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​រួមចំណែក​សង្គ្រោះ​ជីវិត
18, Sep 2018 , 2:27 pm        
រូបភាព
ដោយ:
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ​អឹម​ខេ (AMK) បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម  បង្កើត​កម្មវិធី​ផ្តល់​ឈាម​លើក​ទី​១ ដោយមាន​ការចូលរួម​ស្ម័គ្រចិត្ត​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​AMK​ផ្ទាល់​។  កម្មវិធី​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម និង​លើកទឹកចិត្ត​អោយមាន​ការចូលរួម​បរិច្ចាគ​ឈាម ពី​សំណាក់​ស្ថាប័ន​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ក្នុងសង្គម​។​
 
កញ្ញា ជា សុធា​រ៉េ គិលានុបដ្ឋាយិកា​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​AMK បាន​ឲ្យ​ដឹងថា ការបរិច្ចាគ​ឈាម​គឺមាន​សារសំខាន់​ខ្លាំងណាស់ ព្រោះ​វា​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​។ កញ្ញា បន្តទៀត​ងថា​​​​​   AMK នឹង​រៀបចំ​កម្មវិធី​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ​នៅពេល​ខាងមុខ​ទៀតផង​ដែរ​។ 
 


​កញ្ញា ជា សុធា​រ៉េ បន្ត​ដូច្នេះ​ថា​៖ «​នេះ​ជា​លើក​ទី​១​ហើយ​ដែល​AMK​បានធ្វើ​កម្មវិធី​ផ្តល់​ឈាម​នេះ​ឡើង ក្នុង​គោលបំណង​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម ហើយ​ការ​ស្ម័គ្រ​របស់​យើង​នៅថ្ងៃនេះ គឺ​ចេញពី​បេះដូង​របស់​យើងទាំងអស់គ្នា ទៅដល់​ជនរងគ្រោះ មិន​ថា​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៏ រងគ្រោះ​ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ ឫ​មួយ​កូនក្មេង​ដែលមាន​ជំងឺ​ផ្សេងៗ​ដែល​ត្រូវការ​ឈាម​។ ការផ្តល់​ឈាម​មិនមែន​តែ​សម្រាប់​សាច់ញាតិ ឬ​បងប្អូន​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​វា​គួរតែ​ធ្វើឡើង​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​វា​ក៏​នឹង​ជួយ​យើង នៅពេលណា​ដែល​យើង​ត្រូវការ​វា​វិញ​ផងដែរ​»​។​
  


​នៅថ្ងៃនេះ​មាន​បុគ្គលិក​ជាច្រើន​នាក់ ព្រមទាំង​ថ្នាក់ដឹកនាំ​អេ​អឹម​ខេ​ផង​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ ដើម្បី​ជាការ​រួមចំណែក​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់​ដើម្បី​សង្គ្រោះ​ជីវិត​។ ពួកគាត់ បានលើកឡើង​ដូចៗ​គ្នា​ថា ការបរិច្ចាគ​ឈាម​គឺ​ចាំបាច់ និង​ស្នើ​ឲ្យ​សា​ធារ​ជន​ចូលរួម​ច​រិ​ច្ចាគ​ដូច​ខ្លួន​ដែរ​។​
 


​បើតាម​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្នុង​មួយថ្ងៃៗ កម្ពុជា​ត្រូវការ​ឈាម​ប្រមាណ​ចំនួន ២០០ ប្លោក ដើម្បី​ផ្តល់​ឲ្យ​ជនរងគ្រោះ ខណៈ​តម្រូវការ​ឈាម​បាន​កើនឡើង​ជាង​រៀងរាល់ឆ្នាំ​។ នៅ​ឆ្នាំ​២០១៨​នេះ តម្រូវការ​ឈាមមាន​ប្រមាណ ៨៥,០០០​ប្លោក ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​ដែល​សម្រាក​ព្យ​បាល នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស​។​


 
​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ទទួលបាន​អំណោយ​ឈាម ប្រមាណ​៧៥០០០​ប្លោក​។ ទោះជា​យ៉ាងនេះ​ក្តី មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​កាន់​ច្រើន​ថែមទៀត​៕
 


ទស្សនាវីដេអូ៖



(​អត្ថបទ​ពាណិជ្ជកម្ម​)
​ 

© រក្សាសិទ្ធិដោយ thmeythmey.com