អត្ថបទពាណិជ្ជកម្ម
តើ​យុវជន​កម្ពុជា​ត្រៀមខ្លួន​ហើយ​ឬ​នៅ ចំពោះ​សម័យកាល​បដិវត្តន៍​រ៉ូ​បូត​?
18, Sep 2018 , 3:23 pm        
រូបភាព
ដោយ:
អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា រៀបចំ​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​ប្រកួតប្រជែង​លក្ខណៈ​ពិភពលោក​នេះ រៀបចំឡើង​ក្នុង​បំណង​បំផុសគំនិត​របស់​យុវជន ក៏ដូចជា​ជួយ​ឱ្យ​យុវជន​កម្ពុជា ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ចំពោះ​ជីវិត នៅក្រោយ​អវសាន​នៃ​ពិភពលោក អេ​អាយ និង​ស្រប​ពេលដែល​ពិភពលោក កំពុង​ឈានដល់​សម័យកាល​បដិវត្ត​ន៍​រ៉ូ​បូត​។​
 
​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ខាងមុខនេះ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ដែល​តម្រូវឱ្យ​សិស្សានុសិស្ស​មកពី​សាលា​ផ្សេងៗ ប្រកួតប្រជែង​ជា​ក្រុម ជុំវិញ​ការដំឡើង​គ្រោង​រ៉ូ​បូត «LEGO Mindstorms Robot»​។​
  


​ក្រុម​បេក្ខជន​ប្រកួតប្រជែង នឹងត្រូវ​វិនិច្ឆយ​តាមរយៈ​ការរៀប ឬ​ដំឡើង​រ៉ូ​បូត ស្ថិតក្រោម​ពេលវេលា​កំណត់ ដើម្បី​ប្រកួត​ដណ្ដើម​សិទ្ធិ​ប្រកួត នៅ​ជុំ​អន្តរជាតិ​បន្តទៀត​នៅក្នុង​ប្រទេស​ថៃ នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។ ក្រុម​នីមួយៗ​ត្រូវមាន​សមាជិក​ពីរ ឬ​បីនាក់ អម​ជាមួយ​គ្រូដឹកនាំ​ម្នាក់​។​
  


 វិញ្ញាសា​ប្រ​កួ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ គឺ​ទី​១ សម្រាប់​កុមារ​អាយុ​ពី​១៣ ដល់​១៥​ឆ្នាំ និង​ទី​២ គឺ​សម្រាប់​យុវជន​អាយុ​ពី​១៦ ដល់​១៩​ឆ្នាំ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.stemcambodia.ngo ។​
 
​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចូលរួម​យ៉ាង​ឆាប់រហ័ស ក្នុងការ​ឧបត្ថម្ភ​ការប្រកួតប្រជែង​នេះ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្លាយជា​ដៃគូ​ទូរគមនាគមន៍​សម្រាប់​ព្រឹត្តិការណ៍​នេះ​តែម្ដង​។ 


 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា លោក Thomas Hundt ដែលជា​អ្នក​អភិវឌ្ឍន៍​មុនគេ និង​ជា​នវានុវត្តន៍​ជន នៅក្នុង​ឧ​ហ្សា​កម្ម​ទូរគមនាគមន៍​ដ៏​ល្បីឈ្មោះ ចំពោះ​ចក្ខុវិស័យ និង​សន្និច្ច័យ​អស្ចារ្យ បាន​ទទួលស្គាល់ថា​លោក​ពុំមាន​ការស្ទាក់ស្ទើរ​អ្វី​ឡើយ ចំពោះ​ការធ្វើ​កិច្ចសហការ​នេះ​។ លោក​បាន​មានប្រសាសន៍ថា ៖«​កម្មវិធី​ដ៏​គួរឱ្យ​ទន្ទឹងរង់ចាំ​នេះ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ប្រការ​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​។ ខ្ញុំ​ជឿជាក់ថា ការជួយ​ឱ្យ​យុវជន​កម្ពុជា​ចូលរួម​ជាមួយនឹង​បច្ចេកវិទ្យា​រ៉ូ​បូត​នឹង​ពង្រីក​ភាព​ច្នៃប្រឌិត និង​ជំនាញ​ដោះស្រាយ​បញ្ហា តាមរយៈ​ចំណេះ​ជំនាញ​ដ៏​ឆ្លាត​វៃ​«​។​
 
​សម្រាប់​លោក Thomas Hundt ការផ្តួចផ្ដើម​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ក្នុង​សណ្ឋាន​នេះ នឹង​បំផុស​ចំណាប់អារម្មណ៍​ឱ្យ​យុវជន បន្ត​សិក្សា​ក្នុង​មុខវិជ្ជា​ស្ទែ​ម និង​អាយ ស៊ី ធី ដែល​ក្រុមហ៊ុន​ស្មា​ត​កំពុង​លើកកម្ពស់​។ លោក Thomas Hundt បង្ហាញ​ជំនឿ​ថា​វិស័យ​ទាំងនេះ នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​កើនឡើង​មួយ​លំដាប់​នៅ​ថ្ងៃ​អនាគត​។​
 
​គួរ​បញ្ជាក់ថា ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ និង​ក្លាយជា​ការប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​មួយ​យ៉ាងពិត​ប្រាកដ សម្រាប់​យុវជន​ដែលមាន​ចំណង់​ចំណូលចិត្ត ចំពោះ​ការពឹងផ្អែក​យ៉ាង​ឆាប់រហ័ស​លើ​បច្ចេកវិទ្យា ដែល​ពិភពលោក​កំពុង​ទទួលស្គាល់​ជា​សាក្សី​។ ជុំ​ប្រកួត​នានា​ក្នុង​កម្មវិធី​នេះ មានការ​ចូលរួម​ពី​សំណាក់​បណ្ដា​ប្រទេស​ជាង​៦០ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលមាន​វត្តមាន​ប្រកួតប្រជែង​របស់​សិស្សានុសិស្ស​វៃឆ្លាត និង​មានការ​ប្ដេជ្ញា​បំផុត​។ 


 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា សូម​ទាក់ទង​មកកាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ​

អ៊ីមែល [email protected] ឬ ទូរស័ព្ទ​លេខ ០២៣ ៧២ ៧២ ៦២ ឬ​ចូលទៅ​កាន់​គេហទំព័រ http://www.stemcambodia.ngo/world-robot-olympiad/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com