ជាតិ
សម្ដេច ហ៊ុន សែន បញ្ជូន​លោក ជា សុផារ៉ា ឲ្យ​ទៅពិនិត្យ​សកម្មភាព​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង
18, Sep 2018 , 4:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​មាន​ព័ត៌មាន​ជាច្រើន​និយាយ​អំពី​ការចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី និង​ជា​ប្រធានគណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ឲ្យ​ចុះទៅពិនិត្យ​សកម្មភាព​នេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​ដែនដី ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​។​


 
​សេចក្ដីប្រកាស​នោះ បាន​ឲ្យ​ដឹងថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូន​ឲ្យ​ទៅពិនិត្យ​សកម្មភាព​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​ត្រង់ចំណុច​ព្រែកត្រែង ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​កាយ​យក​ដី ដែល​បាន​ចាក់​លុប​ឆ្នេរ​ចេញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​វិញ​។ 


 
​ចំណាត់ការ​នេះ បាន​ធ្វើឡើង​ក្រោយពី​មាន​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ជាច្រើន បានលើកឡើង​អំពី​ករណី​ក្រុមហ៊ុន​មួយ ដែល​បាន​ចាក់ដី​លុប​លើ​ឆ្នេរ​ព្រែកត្រែង នៅ​ភូមិ​៤ ឃុំ​អូរ​ព្រះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​
 
​សេចក្ដីប្រកាស​នេះ ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ដី​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ ឲ្យ​ចៀសវាង​សកម្មភាព​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​តទៅទៀត​៕
 

 




Tag:
 សង្គម​
 ​ព្រែកត្រែង​
 ​ខេត្ត​ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com