ជាតិ
ក្រសួង​ហាម​តារា​ស៊ិ​ច​ស៊ី សេង សូ​ណា ប្រឡូក​សិល្បៈ​រហូតដល់​ខែសីហា ឆ្នាំ​២០១៩
18, Sep 2018 , 4:45 pm        
រូបភាព
​ភ្នំពេញ​៖ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​ទៅ​សមាគម​ទូរទស្សន៍​កម្ពុជា​និង​អាជីវករ​សិល្បៈ​ទាំងអស់​ឲ្យ​ផ្អាក​យក​តារា​ស្រី សេង សូ​ណា ទៅ​សំដែង​រហូតដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ ។​

 
​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៧​ខែកញ្ញា ឆ្នាំ​២០១៨  កញ្ញា សេង សូ​ណា ត្រូវបាន​ក្រសួង​វប្បធម៌ សម្រេច​ផ្អាក​ពី​វិស័យ​សិល្បៈ ដោយសារ​សិល្បការិនី​រូបនេះ តែងតែ​ប្រើប្រាស់​សម្លៀកបំពាក់  និង​ឥរិយាបថ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ តាមរយៈ​ការថត​ខ្សែភាពយន្ត  និង​បណ្តាញ​ព័ត៌មាន​។​
 
​លោក ថៃ នរៈ​សត្យា ដែលជា​អ្នកនាំពាក្យ​ក្រសួង​ផងដែរ​នោះ បាន​បញ្ជាក់ថា​៖ «​ដើម្បី​ទប់ស្កាត់​នូវ​ផល​​ប៉ះពាល់​អវិជ្ជា​មាន ដល់​វិស័យ​សិល្បៈ ទំនៀមទម្លាប់ ប្រពៃណីជាតិ និង​ការ​ថ្នាំងថ្នាក់​ពី​មហាជន ហើយក៏​ដើម្បី​ប្រសិទ្ធភាព​ក្នុងការ​អនុវត្តន៍​ស្របតាម​ក្រម​សីស​ធម៌​នៃ​អ្នកសិល្បៈ​។ ខ្ញុំ​សូម​ឲ្យ​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា និង​អាជីវករ​សិល្បៈ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ​ហាមឃាត់​ដល់​ស្ថានីយទូរទស្សន៍ ដោយ​ផ្អាក​ទទួលយក កញ្ញា សេង សូ​ណា ចូលរួម​សម្តែង​សិល្បៈ​គ្រប់​ទម្រង់​ជាដាច់ខាត​»៕ 
 

Tag:
 សិល្បៈ​
  សេង សូ​ណា
  វប្បធម៌​
  ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com