ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញវិធានការ៥ចំណុច ដើម្បីស្កាត់បញ្ហាជំងឺម៉ូសាអ៊ិក លើដំឡូងមី។ វិធានការនេះ ធ្វើឡើងក្នុងទិសដៅការពារជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្ម និងឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិ នៃបណ្ដាប្រទេសនីមួយៗផង។
ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិកដំឡូងមីនៅអាស៊ីអាគ្នេយ៍ លោក វេង សាខុន បានជំរុញឲ្យអ្នកពាក់ព័ន្ធទាំងពិចារណាដាក់ចេញផែនការរួមគ្នា ក្នុងការស្រាវជ្រាវផ្នែកសត្វល្អិតនិងជំងឺ រួមទាំងគុណភាពដី។ ជាពិសេសការបង្កាត់ពូជ ដែលទាមទារឲ្យអ្នកជំនាញទាំងអស់រួមគ្នា ដោះស្រាយឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ទាំងក្នុងកម្រិតតំបន់ និងកម្រិតពិភពលោក។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានលើកយកវិធានការ៥ ចំណុច សម្រាប់យកទៅពិចារណា ក្នុងការទប់ស្កាត់នូវការរាតត្បាតជំងឺម៉ូសាអ៊ិកនេះ។ វិធានការដែលលោក វេង សាខុន ដាក់ចេញនេះ រួមមាន៖ទី១ ការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកប្រភពជំងឺ និងលក្ខណៈនៃការរាលឆ្លង មុននឹងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺពីតំបន់មួយទៅតំបន់មួយ។ ជាពិសេសចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយឬទប់ស្កាត់ការផ្ទុះជំងឺ ដែលអាចគំរាមកំហែងដល់ផលិតកម្មដំឡូងមី។ ទី២ គ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបំពេញតួនាទីក្នុងការគ្រប់គ្រងត្រួតពិនិត្យការនាំចូលពូជដំឡូងមីពីប្រទេសដែលមានផ្ទុះជំងឺ ។
ចំណុចទី៣ បន្តការខិតខំប្រឹងប្រែងរៀបចំការផលិតពូជតាមបណ្តាខេត្តដោយខ្លួនឯង ដើម្បីជៀសវាងការនាំចូលពូជពីតំបន់ដែលមានផ្ទុះជំងឺ។ ទី៤ បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការចែករំលែកព័ត៌មានដំណោះស្រាយរវាងប្រទេសក្នុងតំបន់ និងទី៥ បង្កើនការយល់ដឹងអំពីជំងឺ និងវិធានការការពារដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុនផលិតឲ្យបានទូលំទូលាយ ដើម្បីដោះស្រាយពួកគេក្នុងករណីផ្ទុះជំងឺនេះឡើង។
ជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល (ការផលិត ការកែច្នៃ និងការនាំចេញ) ហើយអាចឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិនៃបណ្តាប្រទេសនីមួយផងដែរ។ ជំងឺនេះបានផ្ទុះឡើងនៅប្រទេសឥណ្ឌានិងស្រីលង្កា និងជាលើកដំបូងនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៥។ បន្ទាប់មកនៅប៉ុន្មានឆ្នាំចុងក្រោយ ជំងឺនេះបានរីករាលដាលនៅប្រទេសវៀតណាមនិងកម្ពុជា ដែលបាននិងកំពុងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើផលិតកម្មដំឡូងមីក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។
ដំណាំដំឡូងមីគឺជាដំណាំអាទិភាពមួយរបស់ប្រទេសកម្ពុជា ដែលបានបំពេញតួនាទីជាស្បៀងរបស់កសិករ និងជាវត្ថុធាតុដើមបម្រើវិស័យកសិឧស្សាហកម្ម ហើយក៏ជាដំណាំដែលបណ្តាប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនផងដែរ។ កាលពីឆ្នាំ២០១៧ កម្ពុជាចាត់ទុកដំណាំដំឡូងមី ជាដំណាំអាទិភាពទី២ បន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដីដាំដុះប្រមាណជាង ០,៦១លានហិកតា និងទទួលបានទិន្នផលជាង ១៣,៨លានតោន។ ដោយសារសក្តានុពលនៃផលិតកម្មនេះ កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលដំឡូងមី ទាំងជាទម្រង់វត្ថុធាតុដើម និងផលិតផលសម្រេចដ៏សំខាន់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាក់ស្តែងកម្ពុជា បាននាំចេញផលិតផលដំឡូងមីជាង ៣,៨លានតោន ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ក្នុងឆ្នាំ២០១៧កន្លងទៅ ។ ប្រាកដណាស់ថា ដើម្បីធ្វើការអភិវឌ្ឍផលិតកម្មនេះ ត្រូវការទាមទារអនុវត្តបច្ចេកទេសដាំដុះ វិទ្យាសាស្ត្រស្រាវជ្រាវនិងផ្សព្វផ្សាយបង្កើនប្រសិទ្ធភាពស្តង់ដារផលិត ដោយត្រូវអនុវត្តតាមគោលការណ៍អនុវត្តផលិតល្អ (Good Manufacturing Practices, GMP) ទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត។ នេះបើតាមហ្វេសប៊ុកក្រសួងកសិកម្ម។
ក្នុងសិក្ខាសាលាថ្នាក់តំបន់ដ៏មានសារៈសំខាន់នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យអង្គពិធីទាំងមូលរួមគ្នាពិនិត្យ ពិចារណារួចដាក់ចេញផែនការសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធដូចជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវផ្នែកសត្វល្អិតនិងជំងឺ ដីនិងគុណភាពដី ពូជនិងការបង្កាត់ពូជដែលទាមទារឲ្យសមាជិកនៃអង្គសិក្ខាសាលារួមគ្នាបរិច្ចាកជាចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពទាំងក្នុងកម្រិតតំបន់និងកម្រិតពិភពលោក។ មានមតិផ្តាំផ្ញើជូនអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ សមាជិកនៃបណ្តាប្រទេសក្នុងតំបន់ និស្សិត និងអ្នកវិទ្យាសាស្ត្រស្រាវជ្រាវយកទៅពិចារណាដើម្បីស្វែករកគន្លឹះដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព ក្នុងបំណងទប់ស្កាត់នូវការរាតត្បាតជំងឺនេះ ដែលអនុសាសន៍ទាំងនោះរួមមាន៖
១-រួមគ្នាសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកប្រភពជំងឺ លក្ខណៈនៃការរាលឆ្លង និងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺពីតំបន់មួយទៅតំបន់មួយ។ ចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយឬទប់ស្កាត់ការផ្ទុះជំងឺ ដែលអាចគំរាមកំហែងដល់ផលិតកម្មដំឡូងមី។
២-គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបំពេញតួនាទីក្នុងការគ្រប់គ្រង ត្រួតពិនិត្យការនាំចូលពូជដំឡូងមីពីប្រទេសដែលមានផ្ទុះជំងឺ ការចរាចរពូជពីតំបន់មានផ្ទុះជំងឺ ទៅតំបន់គ្មានជំងឺ ពិសេសនៅតាមបណ្តោយព្រំដែន។
៣-បន្តការខិតខំប្រឹងប្រែងរៀបចំការផលិតពូជតាមបណ្តាលខេត្តដោយខ្លួនឯង ដើម្បីជៀសវាងការនាំចូលពូជពីតំបន់ដែលមានផ្ទុះជំងឺ។
៤-បង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការចែករំលែកព័ត៌មាន និងដំណោះស្រាយរវាងប្រទេសក្នុងតំបន់។
៥-បង្កើនការយល់ដឹងអំពីជំងឺ និងវិធានការការពារដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុនផលិត ឲ្យបានទូលំទូលាយ និងស្នើសុំការសហការពីពួកគាត់ក្នុងករណីមានផ្ទុះជំងឺនេះឡើង។
គឺពិតជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល (ការផលិត ការកែច្នៃ និងការនាំចេញ) ហើយអាចឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិនៃបណ្តាប្រទេសនីមួយផងដែរ។
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិកដំឡូងមីនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក និងភាពជាដៃគូដំណាំដំឡូងមីសកលសម្រាប់សតវត្សទី២១ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីអ្នកជំនាញថ្នាក់ជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាអង្គការ DFAT, ACIAR, FAO, IFAD, JICA, EU, UNDP, IFC, និង GIZ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា ដំណាំដំឡូងមីគឺជាដំណាំអាទិភាពមួយរបស់ប្រទេសកម្ពុជាដែលបាននិងកំពុងបំពេញតួនាទីជាស្បៀងរបស់កសិករ ជាវត្ថុធាតុដើមបម្រើឲ្យវិស័យកសិឧស្សាហកម្ម ហើយក៏ជាដំណាំដែលបណ្តាប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនផងដែរ។ ឆ្នាំ២០១៧ កម្ពុជាបានចាត់ទុកដំណាំដំឡូងមីជាដំណាំអាទិភាពទី២ បន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដីដាំដុះប្រមាណជាង ០,៦១លានហត និងទទួលបានទិន្នផលជាង ១៣,៨លានតោន។ ដោយសារសក្តានុពលនៃផលិតកម្មនេះ កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលដំឡូងមីទាំងជាទម្រង់វត្ថុធាតុដើមនិងផលិតផលសម្រេចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ផលិតផលដំឡូងមីជាង ៣,៨លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកក្នុងឆ្នាំ២០១៧កន្លងទៅ។ ប្រាកដណាស់ថា ដើម្បីធ្វើការអភិវឌ្ឍផលិតកម្មនេះ ត្រូវការទាមទារអនុវត្តបច្ចេកទេសដាំដុះ វិទ្យាសាស្ត្រស្រាវជ្រាវនិងផ្សព្វផ្សាយ បង្កើនប្រសិទ្ធភាពស្តង់ដារផលិតដោយត្រូវអនុវត្តតាមគោលការណ៍ការអនុវត្តផលិតល្អ (Good Manufacturing Practices, GMP) ទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត ហើយនេះគឺជាគោលនយោបាយថ្នាក់ជាតិដែលកំពុងរៀបចំនឹងដាក់ចេញឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
ការលេចឡើងនូវជំងឺម៉ូសាអ៊ិកដ៏គ្រោះថ្នាក់លើដំណាំដំឡូងមីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពិតជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល (ការផលិត ការកែច្នៃ និងការនាំចេញ) ហើយអាចឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិនៃបណ្តាប្រទេសនីមួយផងដែរ។ ជំងឺនេះបានផ្ទុះឡើងនៅប្រទេសឥណ្ឌានិងស្រីលង្កា និងជាលើកដំបូងនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៥។ បន្ទាប់មកនៅប៉ុន្មានឆ្នាំចុងក្រោយ ជំងឺនេះបានរីករាលដាលនៅប្រទេសវៀតណាមនិងកម្ពុជាដែលបាននិងកំពុងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើផលិតកម្មដំឡូងមីក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ទាមទារឲ្យមានការសិក្សានិងវាយតម្លៃអំពីស្ថានភាពរាតត្បាតជំងឺ រួចដាក់ចេញជាវិធានការការពារ ទប់ស្កាត់ការរាលឆ្លងជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ដ៏មានសារៈសំខាន់នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យអង្គពិធីទាំងមូលរួមគ្នាពិនិត្យ ពិចារណារួចដាក់ចេញផែនការសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធដូចជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវផ្នែកសត្វល្អិតនិងជំងឺ ដីនិងគុណភាពដី ពូជនិងការបង្កាត់ពូជដែលទាមទារឲ្យសមាជិកនៃអង្គសិក្ខាសាលារួមគ្នាបរិច្ចាកជាចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពទាំងក្នុងកម្រិតតំបន់និងកម្រិតពិភពលោក។ មានមតិផ្តាំផ្ញើជូនអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ សមាជិកនៃបណ្តាប្រទេសក្នុងតំបន់ និស្សិត និងអ្នកវិទ្យាសាស្ត្រស្រាវជ្រាវយកទៅពិចារណាដើម្បីស្វែករកគន្លឹះដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព ក្នុងបំណងទប់ស្កាត់នូវការរាតត្បាតជំងឺនេះ ដែលអនុសាសន៍ទាំងនោះរួមមាន៖
១-រួមគ្នាសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកប្រភពជំងឺ លក្ខណៈនៃការរាលឆ្លង និងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺពីតំបន់មួយទៅតំបន់មួយ។ ចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយឬទប់ស្កាត់ការផ្ទុះជំងឺ ដែលអាចគំរាមកំហែងដល់ផលិតកម្មដំឡូងមី។
២-គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបំពេញតួនាទីក្នុងការគ្រប់គ្រង ត្រួតពិនិត្យការនាំចូលពូជដំឡូងមីពីប្រទេសដែលមានផ្ទុះជំងឺ ការចរាចរពូជពីតំបន់មានផ្ទុះជំងឺ ទៅតំបន់គ្មានជំងឺ ពិសេសនៅតាមបណ្តោយព្រំដែន។
៣-បន្តការខិតខំប្រឹងប្រែងរៀបចំការផលិតពូជតាមបណ្តាលខេត្តដោយខ្លួនឯង ដើម្បីជៀសវាងការនាំចូលពូជពីតំបន់ដែលមានផ្ទុះជំងឺ។
៤-បង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការចែករំលែកព័ត៌មាន និងដំណោះស្រាយរវាងប្រទេសក្នុងតំបន់។
៥-បង្កើនការយល់ដឹងអំពីជំងឺ និងវិធានការការពារដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុនផលិត ឲ្យបានទូលំទូលាយ និងស្នើសុំការសហការពីពួកគាត់ក្នុងករណីមានផ្ទុះជំងឺនេះឡើង។