ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ឥស្សរជន​១០១​នាក់ ត្រូវបាន​តែង​តាំងជាទី​ប្រឹក្សា​ផ្ទាល់ និង​ជំនួយការ​សម្តេច ហ៊ុន សែន​
19, Sep 2018 , 12:19 pm        
រូបភាព
ទីប្រឹក្សាផ្ទាល់ និងជំនួយការមួយចំនួន​របស់សម្តេច ហ៊ុន សែន
ទីប្រឹក្សាផ្ទាល់ និងជំនួយការមួយចំនួន​របស់សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​បច្ចុប្បន្ននេះ មាន​ទីប្រឹក្សា​ផ្ទាល់​ចំនួន​៤៦​រូប និង​ជំនួយការ​៥៥​រូប​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ស្តីពី​ការតាំង​ឥស្សរជន​ថ្មី និង​បញ្ចប់​តំណែង​រាល់​ការតែងតាំង​ទីប្រឹក្សា​ផ្ទាល់ និង​ជំនួយការ​សម្តេចនាយក​រដ្ឋមន្ត្រី មុន​ថ្ងៃទី​៦ ខែកញ្ញា​។​

 
​យោងតាម​ព្រះរាជក្រឹត្យ ក្នុងចំណោម​ឥស្សរជន​ទាំង​៤៦​រូប​ដែលជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​៣​រូប មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី (​លោក នុត ឈឿ​ម​, លោក រស់ ច​ន្ត្រា​បុត្រ និង​លោកស្រី ខ្លូត ធីតា​) ២៤​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​១៩​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​
 
​ក្នុងចំណោម​ឥស្សរជន​ជា​ជំនួយការ​ទាំង​៥៥​រូប​មាន ២២​រូប ឋានៈ​ស្មើ​រដ្ឋលេខាធិការ ១៧​រូប​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​១៦​រូប ឋានៈ​ស្មើ​អគ្គនាយក​។​
 











Tag:
 នីតិកាលទី៦
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com