ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឥស្សរជន​៨​រូប​ទៀត ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​តាម​ក្រសួង​
19, Sep 2018 , 5:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ពីរ​ដាច់​ដាច់ឡែក​ពីគ្នា​ស្តីពី​តែងតាំង​ឥស្សរជន ដែល​ត្រូវ​កាន់តំណែង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ តាម​បណ្តា​ក្រសួង​មួយចំនួន​។​

 
​ក្នុង​ព្រះរាជក្រឹត្យ​ទីមួយ សម្តេច សាយ ឈុំ បានតែងតាំង លោក សំហេង បុរស ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ចាន់ សុ​វុ​ឌ្ឍ ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ លោក លេង ផា​លី ជា​រដ្ឋលេខាធិការ​ក្រសួងផែនការ​។​
 
​ជាមួយគ្នានេះ លោក សុខ សប្បាយ​ណា និង​លោក សាន វ​ឌ្ឍ​នា ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
 
​ដោយឡែក​យោងតាម​ព្រះរាជក្រឹត្យ​មួយទៀត លោក ជុំ កុសល ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ផាត បូ​ណេ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ហ៊ុន ប៊ុន​ថា​ន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕

Tag:
 នីតិកាលទី៦
© រក្សាសិទ្ធិដោយ thmeythmey.com