ជាតិ
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ហាង​បាយ «UME» ដ៏​ល្បី​នៅ​កំពង់ចាម ទាក់ទាញ​អតិថិជន​ពី​រាជធានី​ភ្នំពេញ​
20, Sep 2018 , 10:58 am        
រូបភាព
ដោយ:
​កំពង់ចាម​៖ ហាង​បាយ​ ហ៊ុន ចាន់ថា ដែលអតិថិជនមួយចំនួនហៅថា «ហាងបាយ UME» មាន​អាយុ​ជាង ១០​ឆ្នាំ។ ក្រៅពី​អន្ទង​ចិត្ត​អតិថិជន​នៅក្នុង​ក្រុង​កំពង់ចាម​ជាច្រើន​ហើយ​នោះ ថែមទាំង​ទាក់ទាញ​អតិថិជន​ពី​ភ្នំពេញ​ទៀតផង​។ អ្នក​ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​កំពង់ចាម ឬ​ឆ្លងកាត់​ក្រុង​នេះ​ភាគច្រើន​មិន​ងាយ​រំលង​ហាង​បាយ «UME» ដែលស្ថិតនៅជាប់របងសាកលវិទ្យាល័យ UME ក្នុងស្កាត់សំបួរមាស​។​


​ហាង​បាយ​របស់​អ្នកស្រី សុខ អេង ដែលមាន​ទីតាំងនៅ​ក្រុង​កំពង់ចាម ក្នុង​មួយ​ព្រឹក​លក់​អស់​ប្រមាណ ១៥០ ទៅ​២០០​ចាន​។ ហាង​បាយ​របស់​អ្នកស្រី​មាន​លក់​បាយ​សាច់​ងៀត​ក្របី​, ងៀត​សាច់គោ​, មាន់​ចៀន​, មានស្ងោរ និង​បាយ​សាច់ជ្រូក ដែលមាន​តម្លៃ​ចាប់ពី​៥​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល​ក្នុង​មួយ​ចាន​។ ក្នុង​រយៈពេល​មួយ​ព្រឹក​អាជីវករ សុខ អេង អាច​រកប្រាក់​បាន​ច្រើនជាង ៣០០​ដុល្លារ​ពីមុខ​របរ​លក់​បាយ​នេះ​។​
 

​ក្រៅពី​មាន​បុគ្គលិក ១៥​នាក់ ស្វាមី​របស់​អ្នកស្រី អេង គឺ​លោក ហ៊ុន ចាន់ថា ត្រូវ​រត់​តុ​ដោយ​ខ្លួនឯង ព្រោះ​លោក​ចង់​បង្កើន​ភាពកក់ក្តៅ និង​ភាព​ស្និទ្ធ​ស្នាល​ជូន​អតិ​ជន ដែល​មក​ទទួលទាន​អាហារ​ពេលព្រឹក​នៅ​ហាង​របស់លោក​។​

ប្រសិនជាលោកអ្នកធ្វើដំណើរពីភ្នំពេញមកដល់រង្វង់មូលនាគព័ន្ធក្រុងកំពង់ចាម ឆ្ពោះទៅផ្លូវជាតិលេខ៧ថ្មី ប្រហែលជាមួយគីឡូម៉ែត្រនៅខាងស្តាំដៃលោកអ្នកនឹងឃើញហាង​បាយ​ពេលព្រឹក​ដ៏​ល្បីនេះដាក់ឈ្មោះថា ហាង ហ៊ុន ចាន់ថា ដែល​អតិថិជន​ដាក់​រហ័ស​នាម​ឱ្យ​ថា «​បាយ UME» នៅ​ជាប់​នឹងរបង​សាកលវិទ្យាល័យ UME ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។​
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

Tag:
 ហាង​បាយ UME
  ជំនួញ​
  អាជីវកម្ម​
  កំពង់ចាម​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com