កូឡាឡាំពួរ៖ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាត (CIMB Group) បានសម្ពោធកម្មវិធីប្រកួត 3D Conquest ក្នុងបំណងទាក់ទាញយុវជនឆ្នើមផ្នែកឌីជីថល និងមានភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងផ្នត់គំនិតជាសហគ្រិនឈ្លាសវៃ។ កម្មវិធីដែលយកលំនាំតាមបែប Hackathonនេះ មានការប្រកួតប្រជែង ៣ប្រភេទ រួមមានវិទ្យាសាស្ត្រទិន្នន័យ(Data Science) បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) និងការសរសេរ (Coding)។
ប្រភេទ Data Science តម្រូវឲ្យក្រុមប្រកួតប្រជែងបង្កើតគំរូព្យាករណ៍(Predictive Models) និងក្របខណ្ឌតាមផ្នែក(Segmentation Frameworks) ដើម្បីសម្រេចគោលដៅប្រាក់ចំណូល និងប្រាក់ចំណេញ។ ប្រភេទ FinTech អនុញ្ញាតឲ្យនិស្សិតចូលរួមគិតអ្វីដែលថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ពីដំណោះស្រាយធនាគារ។ ចំណែកប្រភេទCoding ផ្តោតសំខាន់លើការអភិវឌ្ឍផ្នែកទូទាត់ទឹកប្រាក់ចល័ត។ ដូច្នេះឈ្មោះនៃកម្មវិធីប្រកួត 3D Conquest គឺមកពីពាក្យ Data Digital និង Disruption។
កម្មវិធី 3D Conquest នេះ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដែល CIMB Group ជំរុញឲ្យយុវជនក្នុងតំបន់អាស៊ានទទួលបានឱកាសល្អៗ នៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ នាពេលបច្ចុប្បន្ន។ លោកស្រី Dato’ Hamidah Naziadin នាយិកាធនធានមនុស្សរបស់ CIMB Group បានបញ្ជាក់ថា ក្នុងនាមជាធនាគារសាកលឈានមុខគេមួយក្នុងតំបន់អាស៊ាន CIMB ប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់។ លោកស្រីបន្ថែមថា៖«យើងរៀបចំគម្រោងអនាគតមួយ ដែលអតិថិជនអាចជ្រើសរើសផលិតផល និងសេវាកម្ម ដែលបង្កើតឡើងរួមគ្នា ហើយសមស្របនឹងតម្រូវការរបស់ពួកគេ តាមរយៈឧបករណ៍ដែលចេញពីការវិភាគទិន្នន័យ និងកម្មវិធីប្រាជ្ញាសិប្បនិមិត្មAI។ នេះគឺជាហេតុផល ដែលគោលដៅរីកចម្រើនបន្ទាប់របស់ CIMB Group នឹងមានមូលដ្ឋានឌីជីថល ទៅលើសរសរគ្រឹះទាំងបី ដូចជាការលើកកម្ពស់ធនធានមនុស្ស អតិថិជន និងនិរន្តរភាព។
លោកស្រី Dato’ Hamidah Naziadin បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា តាមរយៈកម្មវិធីប្រកួតប្រជែងនេះ បូករួមនឹងគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជាសាលាបណ្តុះបណ្តាល3D និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ CIMB Group ដែលមានកញ្ចប់ទឹកប្រាក់សរុបប្រមាណ ១១១ លានរីងហ្គីត នឹងត្រូវចំណាយដើម្បីបំពាក់បំប៉នបុគ្គលិកផ្នែកឌីជីថល CIMB Group នឹងស្ថិតក្នុងលក្ខខណ្ឌមួយល្អប្រសើរ ដើម្បីកែទម្រង់ DNAរបស់ក្រុមហ៊ុន ដើម្បីក្លាយជាស្ថាប័នឌីជីថលមួយ។
ក្រៅពីរង្វាន់ទឹកប្រាក់សរុបចំនួន ១២ម៉ឺនដុល្លារអាមេរិក សម្រាប់កម្មវិធីប្រកួតប្រជែងថ្នាក់តំបន់នេះ ម្ចាស់ជ័យលាភីថ្នាក់តំបន់ នឹងទទួលបានបទពិសោធន៍ដ៏កម្រ តាមរយៈទស្សនកិច្ចទៅកាន់តំបន់ដ៏ល្បីល្បាញដែលមានឈ្មោះថា Silicon Valley នៅសហរដ្ឋអាមេរិក រួមទាំងឱកាសការងារជាមួយធនាគារ CIMB បន្ទាប់ពីបញ្ចប់ការសិក្សាផងដែរ។
សូមបញ្ជាក់ថា ក្រុមបេក្ខជនដាក់ពាក្យ នឹងប្រកួតប្រជែងក្នុងកម្រិតប្រទេស នៅក្នុងខែវិច្ឆិកាខាងមុខមុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ នាទីក្រុងកូឡាឡាំពួរ ក្នុងខែមករា ឆ្នាំ២០១៩។
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានរួមសហការជាដៃគូផ្លូវការ សម្រាប់រយៈពេល៤ឆ្នាំជាប់គ្នា គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនរបស់ CIMB Group។ ដៃគូមកពីវិស័យបច្ចេកវិទ្យា រួមមានក្រុមហ៊ុន Amazon ក្រុមហ៊ុន Cloudera Fusionex ក្រុមហ៊ុន Oracle និង SAS ម៉ាឡេស៊ី។ កម្មវិធីប្រកួត 3D Conquest របស់ CIMB ត្រូវបានគាំទ្រដោយក្រសួងអប់រំឧត្តមសិក្សា នៃប្រទេសម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (MDEC) និង Big Community។
សម្រាប់ព័ត៌មានលម្អិត ពីការចុះឈ្មោះ និងកម្មវិធីប្រកួត 3D Conquest របស់ធនាគារ ស៊ីអាយអិមប៊ី សូមចូលទៅកាន់គេហទំព័រ
3dconquest.cimb.com ៕
(អត្ថបទពាណិជ្ជកម្ម)