អត្ថបទពាណិជ្ជកម្ម
៩​ចំណុច​នេះ​ធ្វើ​ឲ្យ Galaxy Note 9 មានប្រៀប​ជាង iPhone Xs Max
20, Sep 2018 , 3:45 pm        
រូបភាព
កាលពី​ចុងខែ​សីហា ក្រុមហ៊ុន Samsung បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នោះ​គឺ Galaxy Note 9 ដែលជា​អាវុធ​ដ៏​ខ្លាំង​សម្រាប់​វាយលុក​ទីផ្សារ​។ ហើយ​ថ្មីៗ​កន្លងទៅនេះ ក្រុមហ៊ុន Apple ក៏​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ផងដែរ គឺ iPhone Xs, Xs Max និង Xr​។ ទាំង iPhone Xs Max និង Galaxy Note 9 គឺ​សុទ្ធតែជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​។ 

ឥឡូវ​យើង​មក​មើល​ចំណុច​មួយចំនួន​ដែល Galaxy Note 9 មានប្រៀប​ជាង iPhone Xs Max ៖


 
១.  អង្គ​ផ្ទុក​ទិន្នន័យ​បន្ថែម​ខាងក្រៅ​
 
Galaxy Note 9 អាច​បន្ថែម​មេម៉ូរី​កាត (Micro SD) បាន​រហូត​ទៅដល់ 512GB ប៉ុន្តែ iPhone Xs Max មិនមាន​ឡើយ​។​
 
២. សាក​ថ្ម​លឿន

ការ​សាក​ថ្ម​ល្បឿន​លឿន​សម្រាប់ Apple មាន​តាំងពី​ជំនាន់ iPhone X មកម្ល៉េះ ប៉ុន្តែ​មិនមាន​មក​ស្រាប់​នៅក្នុង​ប្រអប់​ឡើយ គឺ​តម្រូវ​ឲ្យ​អ្នកប្រើប្រាស់ ទិញ​ឆ្នាំង​សាក​ល្បឿន​លឿន​នោះ​បន្ថែម​។ ចំណែកឯ​ការ​សាក​ថ្ម​ល្បឿន​លឿន ចំពោះ Samsung វិញ មាន​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។ ប៉ុន្តែ​សម្រាប់ Note 9 អាច​សាក​ថ្ម​ល្បឿន​លឿន​បាន​ទាំង​មាន​ខ្សែ និង​ឥត​ខ្សែ​ថែម​ទៀតផង ដោយ​ឆ្នាំង​សាកល្បង​លឿន​មាន​ខ្សែ​មាន​ស្រាប់​ក្នុង​ប្រអប់​មិនបាច់​ពិបាក​ទិញ​ថែម​ឡើយ​។​
 
៣. ប្រព័ន្ធ​កាត់បន្ថយ​កម្តៅ Cooling system

ទូរស័ព្ទ​ណា ក៏​ដូច​ទូរស័ព្ទ​ណា​ដែរ ឲ្យ​តែ​ចុច​យូរ តែងតែ​ឡើងក​ម្តៅ​ដូចគ្នា​។ ប៉ុន្តែ Note 9 វិញ មាន​ប្រព័ន្ធ​កាត់បន្ថយ​កម្តៅ Cooling System ទោះ​ម៉ាស៊ីន​ប្រឹង​រត់​យ៉ាងណា ក៏​កម្តៅ​មិន​ឡើង​ខ្លាំង​ដែរ​។ ចំណែកឯ Phone Xs Max វិញ មិនមាន​ប្រព័ន្ធ​នេះឡើយ​។​
៤. ប៊ិច S Pen៖ បើ​និយាយ​ពី​ប៊ិច S Pen វិញ​គឺ Note 9 ស៊ីដាច់ Xs Max តែម្តង ដោយសារតែ​វា​ត្រូវបាន​បន្ថែម​មុខងារ​ច្រើនជាង​មុន ហើយ​ប៊ិច​ជំនាន់​ថ្មី​នេះ មាន​ទាំង Bluetooth អាច​ប្រើ​សម្រាប់​ថតរូប​បាន​ថែម​ទៀតផង​។​
 
៥. កាមេរ៉ា​

ទាំង​Note 9 និង​Xs Max មាន​កាមេរ៉ា​ភ្លោះ​ដូចគ្នា តែ​Note 9 ប្រើ​បច្ចេកវិទ្យា dual aperture(F1.5)​អាច​ថត​នៅ​ទី​ងងឹត​បាន​ភ្លឺ និង​ច្បាស់​ជាង Xs Max ដែល​ប្រើ​បច្ចេកវិទ្យា single aperture (F1.8)​។​
 
៦. Samsung Dex

Galaxy Note 9 មិន​ត្រឹមតែ​ជា​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ​ទេ តែ​វា​អាច​ក្លាយខ្លួន​ទៅជា​កុំ​ព្យួ​ទ័​រ​ចល័ត​បាន​ទៀត តាមរយៈ​កម្មវិធី Samsung Dex ដែល​អាច​គ្រប់គ្រង​ការងារ​បាន​យ៉ាង​ស្រួល​។ ចំណែកឯ iPhone Xs Max វិញ នៅ​មិនទាន់មាន​បច្ចេកវិទ្យា​នេះ​នៅឡើយ​។​
 
៧. រន្ធ​ដោត​កាស​

បើទោះបីជា​ចំណុច​នេះ វា​មិន​សំខាន់​ណាស់ណា ប៉ុន្តែ​សម្រាប់​អ្នក​និយម​សាក​ថ្ម​បណ្តើរ​ស្តាប់​តន្ត្រី​បណ្តើរ ចំណុច​នេះ នៅតែ​ជា​បញ្ហា​ចោទ​។ អីចឹង​ហើយ Note 9 នូវតែ​ជា​ជម្រើស​ដ៏​ល្អ​។​
 
៨. ប្រព័ន្ធ​សុវត្ថិភាព​

ចាប់តាំងពី Apple បោះបង់​Home Button ហើយ​ប្តូរ​មក​ប្រើ​អេក្រង់​លាត​សុទ្ធ​វិញ គឺ​ប្រព័ន្ធ​សុវត្ថិភាព​ស្កែ​ន​ក្រ​យ៉ៅ ក៏​លែងមាន​នៅលើ iPhone ទៀត​ដែរ ដោយ​ប្រើតែ​ការ​ស្គែ​ន​មុខ​តែមួយ​ប៉ុណ្ណោះ​។ ចំណែកឯ Galaxy Note 9 វិញ​អាច​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ក៏បាន ស្កែ​ន​មុខ​ក៏បាន ស្កែ​ន​ភ្នែក​ក៏បាន​។​
 
៩.​ថាមពល​ថ្ម​

Galaxy Note9 បំពាក់​ថ្ម​ទំហំ 4000mAh ចំណែក iPhone Xs Max បំពាក់​ថ្ម​ត្រឹមតែ​ទំហំ 3400mAh ប៉ុណ្ណោះ​។​
 
​ងាក​មក​មើល​តម្លៃ​វិញ Galaxy Note9 មានតម្លៃ​ត្រឹមតែ​៩២៩​ដុល្លារ ហើយ iPhone Xs Max​មានតម្លៃ​ខ្ទង់ ២០០០ ដុល្លារ ពេល​ចូល​ទីផ្សារ​ក្នុងស្រុក​ដំបូង​។​
 

 
​ចំណុច​ទាំងអស់​នេះហើយ អាច​បញ្ជាក់បាន​ថា​ស្មា​ត​ហ្វូ​ន​មួយណា មាន​សម្ថ​ត​ភាព​ខ្ពស់​និង​ស័ក្តិសម សម្រាប់​លោកអ្នក​ប្រើប្រាស់​ប្រចាំថ្ងៃ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com