ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
សេ្ត​ច​កំណាព្យ ជ័យ ចាប ជូនពរ​ថ្ងៃ​ខួបកំណើត​លោក​បណ្ឌិត ច័ន្ទ សំណព្វ ជា​កំណាព្យ​
20, Sep 2018 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាទូទៅ នៅក្នុង​ពិធី​ខួបកំណើត គេ​ច្រើនតែ​សង្កេតឃើញ មិត្តភក្តិ សាច់ញាតិ ជូនពរ​ឲ្យ​គ្នា​ទៅវិញទៅមក​តាម​ពាក្យសម្តី​ធម្មតា ដូចជា «​សូម​ឲ្យ​មាន​សុខ​ភាពល្អ អាយុ​យឺនយូរ រកស៊ី​ទទួលទាន​ឲ្យ​បាន​ចម្រុងចម្រើន​»​។​ល​។ ឬក៏​ទិញ​អំណោយ​ជូន​ម្ចាស់​ខួបកំណើត​ជាដើម​។ ប៉ុន្តែ​សម្រាប់​លោក ជ័យ ចាប (​ឈ្មោះ​អ្នកនិពន្ធ ចាប ពូក​) សាស្ត្រាចារ្យ​អក្សរសាស្ត្រ​-​អក្សរ​សីល ឬ​សេ្ត​ច​កំណាព្យ វិញ លោក​បាន​ជូនពរ​លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​ជា​ទម្រង់​កំណាព្យ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។

 
 
ខាងក្រោម​នេះ គឺជា​ការជូន​ពរ​រប​ស់​សេ្ត​ច​កំណាព្យ ចាប ពូក (​ជ័យ ចាប​) ជា​កំណាព្យ​ទៅកាន់​លោក ច័ន្ទ សំណព្វ កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​កន្លងមក​។

+​ថ្ងៃនេះ ពិសេស​ជាង​ធម្មតា​
​ថ្ងៃនេះ អស្ចារ្យ​ជុំ​ញាតិមិត្ត​
​ថ្ងៃនេះ កំណើត​នៃ​ជីវិត​
​ថ្ងៃនេះ កើត​ពិត​និត្យ​អ្នក​ម៉ែ ។​

+ ជូនពរ សូម​មាន​សុខសួស្ដី​
​ជូនពរ សិរី រយ​ឆ្នាំ​ខែ​
​ជូនពរ សុខ​ភាពល្អ​ហូរហែ​
​ជូនពរ ជួបតែ​ស្នេហ៍​ភក្ដី !!!

+ ខួប​ដ៏ បវរ​សែនសប្បាយ​
​ខួប​ដ៏ ក្អាកក្អាយ​ក្អែ​សំដី​
​ខួប​ខាំ នំ Cake ខួប​ឆ្នាំ​ថ្មី​
​ខួប​ឱ មេឃ​ដី​តាម​ថែថួន ។​

+ សូម ពុទ្ធពរ​ដ៏​ប្រត្យក្ស​
​សូម ឈ្នះ​ឧ​ប​ស័គ្គ​ទិស​ទាំង​បួន​
​សូម មាន​យសស័ក្ដិ​ជាក់​មាំមួន​
​សូម ឲ្យ​ហំហួន​រហូត​ហោង !!!
(ចាបពូក)

​មួយ​រំពេច​ក្រោយមក លោក បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ច័ន្ទ សំណព្វ ក៏​ថ្លែងអំណរគុណ​បែប​កំណាព្យ​ជូនទៅ​លោក ជ័យ ចាប វិញ​យ៉ាង​ដូច្នេះ​ថា​៖

​អរគុណ​លោកគ្រូ​លោក​កវី​
​ចំពោះ​ពរជ័យ​ដ៏​បវរ​
​ឱន​កាយ​ទទួល​ដោយ​អំណរ​
​ដោយ​ចិត្ត​ស្មោះស​ចិត្ត​ជ្រះថ្លា​។​

កំណាព្យ​ចុងចួន​ផ្ទួន​រណ្ដំ​
​ន័យធៀប​ន័យចំ​ល្អ​អស្ចារ្យ​
​ពិតជា​កវី​ជា​គ្រូ​តា​
​ខ្ញុំ​សុំ​ហៅថា​ស្ដេច​កំណាព្យ​។​

​បណ្ឌិតសភា​ចា​រ្យ ច័ន្ទ សំណព្វ​
 

© រក្សាសិទ្ធិដោយ thmeythmey.com