ពីនេះ ពីនោះ
ហេតុអ្វី​សរសេរ​ជា «​បណ្ឌិត​» ហើយ​ពេលខ្លះ បែរជា​សរសេរ​ជា «​បណ្ឌិត្យ​» វិញ​?
22, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 «​បណ្ឌិត​» សំដៅ​ទៅលើ មនុស្ស​។ រីឯ «​បណ្ឌិត្យ​» សំដៅ​ទៅលើ ភាវៈ ឬ​ទីកន្លែង​។​



​វចនានុក្រម​សម្តេច ជួន ណាត ពន្យល់ថា «​បណ្ឌិត​» គឺជា​ជន​អ្នកមាន​ប្រាជ្ញា​, អ្នក​មានចំណេះ​ជ្រៅជ្រះ​, អ្នក​ឈ្លាសវៃ​។ ដូច្នេះ បើ​និយាយ​ពី​បុគ្គល​ណា​ម្នាក់ ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ឬក៏​បាន​រៀន​ដល់​ថ្នាក់​ប​ណ្ឌ​តិ គឺ​យើង​សរសេរថា «​បណ្ឌិត​»​។ ឧទាហរណ៍​ថា​៖«​បងប្រុស​ខ្ញុំ គឺជា​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​»​។ 
 
​ចំណែក ពាក្យ «​បណ្ឌិត្យ​» វិញ គឺ​មិន​សំដៅ​ទៅលើ​មនុស្ស ដែលមាន​ចំណេះដឹង នោះទេ​។ បើ​យោងតាម វចនានុក្រម​ស្តេច ជួន ណាត ដដែល «​បណ្ឌិត្យ​» គឺជា​ភាវៈនៃបណ្ឌិត​, សភាព​, ស្ថាន​, ទី​, តំណែង​នៃ​បណ្ឌិត ដូចជា​បណ្ឌិត្យសភា​, ពុទ្ធសាសនបណ្ឌិត្យ ជាដើម​។ 
 
​ពាក្យ «​ពុទ្ធសាសនបណ្ឌិត្យ​» ក្នុង​ទីនេះ មិន​សំដៅលើ​អ្នកប្រាជ្ញ ឬ​អ្នកមានចំណេះដឹង​ខាង​ព្រះពុទ្ធសាសនា ឡើយ​។ តែ​ពាក្យ «​ពុទ្ធសាសនបណ្ឌិត្យ​» គឺអាច​សំដៅ​ទៅលើ កន្លែង ដែល​ប្រមូលផ្តុំ​ទៅដោយ​អ្នកប្រាជ្ញ ឬ​ក្បួនច្បាប់​នានា ដែល​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​៕

© រក្សាសិទ្ធិដោយ thmeythmey.com