ជាតិ
គណៈកម្មាធិការ​តំបន់ឆ្នេរ​ស្នើ​អាជ្ញាធរខេត្ត​ព្រះសីហនុ​រៀបចំ​ប្រព័ន្ធ​ទឹក និង​អាង​បង្គន់​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​
21, Sep 2018 , 8:59 am        
រូបភាព
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ណែនាំ​ដល់​អភិបាលខេត្ដ​ព្រះសីហនុ​រៀបចំ​អាង​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​សំណង់​អគារ លំនៅឋាន​នៅក្នុង​ខេត្ដ​។ នេះ​បើតាម​លិខិត​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង បានចេញ​លិខិត​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា​។​

 
​ការចេញលិខិត​ណែនាំ​នេះ​ធ្វើឡើង ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ផាសុកភាព សោភ័ណភាព គុណភាព​ទឹកសមុទ្រ​។ ជាពិសេស​ធានា​នូវ​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ឆ្នេរ​ខ្សាច់​កម្សាន្ត​។ 
 
​លិខិត​ដដែល បន្ថែមថា រាល់​អគារ​លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម និង​រោងចក្រ​ថ្មី​-​ចាស់​ជាដើម ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ ក្នុង​ទីតាំង​ដី​រៀងៗ​ខ្លួន ឲ្យ​ស្របតាម​មុខងារ​ប្រើប្រាស់​អគារ និង​បទដ្ឋាន​បច្ចេកទេស​សំណង់ និង​បរិស្ថាន​។ ការអនុវត្ត​បែបនេះ ទើប​អាច​រៀបចំ​ប្រព័ន្ធ​លូ ត​ភា្ជ​ប់​ដែល​ចម្រោះ​រួច​នេះ ចូលទៅ​ប្រព័ន្ធ​លូ​សាធារណៈ​ដែល​ភ្ជាប់​ទៅ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់​របស់​ខេត្ត​ព្រះសីហនុ​បាន​។ 
 
​ករណី​ដែល​ម្ចាស់​សំណង់​មិន​អនុវត្តតាម​ការណែនាំ​ខាងលើ​អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​ចាត់វិធានការ​ផ្អាក​ការសាងសង់ ឬ​ផ្អាក់​អាជីវកម្ម​បណ្តោះអាសន្ន រហូតដល់​មានការ​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ​ស្របតាម​ស្រម​តាម​ការណែនាំ​ខាងលើ ទើប​អនុញ្ញាត​ឲ្យ​បន្ត​សាងសង់​ឡើងវិញ​»​។ នេះ​ជាការ​អះអាង​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​៕

Tag:
 ព្រះសីហនុ​
 ​ឆ្នេរ​
  ទឹក​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com