ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែផ្តល់ភាពរីករាយទៅគ្រួសារដូចម្តេចទើបល្អ?
× ចូរបង្កើតពេលវេលារាល់ថ្ងៃដើម្បីមានភាពរីករាយនៅពេលជួបជុំគ្រួសារ ដើម្បីរក្សាភាពស្និទ្ធស្នាលជាមួយគ្នានឹងគ្នា ព្រមទាំងមានសុខភាពល្អថែមទៀត។
ដើម្បីធ្វើបែបនេះបាន ខ្ញុំសូមណែនាំគន្លឹះមួយចំនួនដូចជា៖
• ចូរធ្វើការបន្ធូរអារម្មណ៍ក្នុងពេលមើលរឿងកុននៅពេលយប់ជាលក្ខណៈគ្រួសារ។ អ្នកអាចឈ្លៀតពេលនេះដើម្បីញ៉ាំភីហ្សា ពោតលីង និងអ្វីដែលគ្រួសារអ្នកចូលចិត្តធ្វើទាំងអស់គ្នា
• ចូររីករាយនូវការញ៉ាំអាហារពេលព្រឹកនៅថ្ងៃអាទិត្យ និងអានកាសែតទាំងអស់គ្នា
• ចូរធ្វើពីធីជប់លាងដល់ការជោគជ័យរបស់សមាជិកគ្រួសារណាមួយជាមួយនឹងការញ៉ាំបង្អែមពិសេស
• ចូររកមើលអាលបុមរូបថតគ្រួសារចាស់ៗ ឬវីដេអូថតក្នុងគ្រួសារ និងនិយាយគ្នាអំពីការចងចាំទាំងអស់នោះ។
• ធ្វើដំណើរទាំងគ្រួសារដើម្បីទៅកន្លែងដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍
• ធ្វើការងារផ្ទះទាំងអស់គ្នា៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com