សេដ្ឋកិច្ច
អត្រា​ប្ដូរប្រាក់​ដុល្លារ​អាមេរិក ឡើងថ្លៃ​សព្វថ្ងៃនេះ​! មន្ត្រី​ធនាគារជាតិ ប្រាប់​មូលហេតុ​
21, Sep 2018 , 2:49 pm        
រូបភាព
ដោយ:
​ប្រាក់​ដុល្លារ​បន្ត​ឡើងថ្លៃ​។ អត្រា​ប្ដូរប្រាក់​នៅ​ថ្ងៃទី​២០​ខែកញ្ញា​ ប្រាក់រៀល ៤០៩៩​រៀល​ស្មើ ១​ដុល្លារ​អាមេរិក​។



ខុស​កាលពីដើម​ឆ្នាំនេះ ដែល​អត្រា​នេះ​មិន​លើសពី ៤០៥០​រៀល​ក្នុង​១​ដុល្លារ​នោះទេ​។​​អគ្គនាយក​បច្ចេកទេស​របស់​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បាន​ពន្យល់​មូលហេតុ​នេះ​ថា  ធនាគារកណ្ដាល​អាមេរិក​បាន​ដំឡើង​អត្រា​ការប្រាក់ ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ដក​លុយ​ពី​ប្រទេស​ផ្សេងៗ យកទៅដាក់​ក្នុង​ធនាគារ​អាមេរិក​វិញ ដែល​ធ្វើ​ឲ្យ​តម្រូវការ​លុយ​អាមេរិក​កើនឡើង និង​ឡើងថ្លៃ​។ ដូច្នេះហើយ​លុយ​អាម​រិ​ក​ដែល​ចរាចរ​នៅ​កម្ពុជា ក៏​ឡើងថ្លៃ​ទៅតាម​និន្នាការ​នោះដែរ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​លោកស្រី ជា សិរី ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​២០​ខែកញ្ញា​៖ 




 

Tag:
 អត្រា​ប្ដូរប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com