អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​សម្បើម​នៅ​កម្ពុជា នឹង​វិល​វិញ​ជាថ្មី​នៅ​ខែក្រោយ​
21, Sep 2018 , 3:19 pm        
រូបភាព
ដោយ:
​កម្ពុជា​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​វិនិយោគិន​អចលនទ្រព្យ​អន្តរជាតិ ពី​ទូទាំង​តំបន់​អាស៊ាន ប្រទេស​ចិន និង​ពិភពលោក​។ បើ​ធៀប​នឹង​ប្រទេសជិតខាង​នៅក្នុង​តំបន់ ប្រទេស​កម្ពុជា បាន​ផ្តល់ជូន​នូវ​កម្មសិទ្ធិ​ស្របច្បាប់​សម្រាប់​ជនបរទេស និង​មាន​កំណើន​នៃ​ការវិនិយោគ​យ៉ាងខ្លាំង​ក្លា​។​
 
​ខណៈពេលដែល​អ្នករស់នៅ​ក្នុងប្រទេស​កម្ពុជា បានដឹង​យ៉ាងច្បាស់​ពី​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ដែល​បានកើត​ឡើង ទាក់ទង​ទៅនឹង​វិស័យ​អចលនទ្រព្យ វិស័យ​សំណង់ និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ទីក្រុង​ធំៗ ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប វិនិយោគិន​អន្តរជាតិ​ជាច្រើន​វិញ មានការ​យល់ដឹង​តិចតួច ពី​គុណភាព​នៃ​អចលនទ្រព្យ ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​សក្តានុពល នៃ​ការវិនិយោគ សម្រាប់​អ្នក​ដែល​ទិញ​អចលនទ្រព្យ​នៅទីនេះ​។​
 
​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​នេះ បាន​វិល​ត្រលប់​មកវិញ​សារជាថ្មី​។ ការតាំងពិព័រណ៍​រយៈ​ពេល​២​ថ្ងៃ ដែលមាន​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជិត​៣០​ចូលរួម​ដាក់​បង្ហាញ​។ «​ការតាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​» គឺ​បានទទួល​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Ezecom និង​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន  PropEase, Bayon Airlines, CDF Belt Road Capital management, DFDL និង​សណ្ឋាគារ Lumiere Hotel ។​
 
​នៅសល់​រយៈពេល​តែមួយ​ខែ​ទៀត​ប៉ុណ្ណោះ សាធារណជន នឹង​អាច​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​នេះ​ម្តង​ទៀតហើយ​។ 
 
​គម្រោង​ធំៗ​មួយចំនួន​ដែល​នឹងចូលរួម​តាំង​បង្ហាញ​រួមមាន​ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រី​ន​ស៍រៀល​អ៊ី​ស្ទេ​ត​(​ខេ​ម​បូ​ឌា​)​គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង   Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុង​ហ៊ុន Position Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS South East Asia Property Services ក្រុមហ៊ុន Seara Sports Engineering and Recreation Asia Cambodia ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast ក្រុមហ៊ុន Naki Group ក្រុមហ៊ុន Naki Realty ក្រុមហ៊ុន AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower គម្រោង The Spring Villa ក្រុមហ៊ុន PropEase គម្រោង Angkor Grace ក្រុមហ៊ុន Yuetai ក្រុមហ៊ុន App Tnaot News គម្រោង Skyland Condo គម្រោង VHouse ក្រុមហ៊ុន Prime One Real Estate (Cambodia) Co., Ltd, ក្រុមហ៊ុន Maison Poly , ក្រុមហ៊ុន Tasaki ក្រុមហ៊ុន Century 21 Fuji Realty ក្រុមហ៊ុន Sabay Osja ក្រុមហ៊ុន RS Residence គម្រោង​ខុន​ដូ​88Suit ក៏មាន​ការចូលរួម​ពី​សំណាក់​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ​ដែល​រួមមាន ធនាគារ​ភ្នំពេញ​ពាណិជ្ជ ធនាគារ ANZ ធនាគារ RHB​។ 
 
​មនុស្ស​រាប់ពាន់នាក់ រំពឹងថា​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុងនោះ​រួមមាន​អ្នកវិនិយោគ​អចលនទ្រព្យ​អន្តរជាតិ អ្នកទិញ​ក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការ​សំណង់ អ្នក​សាងសង់ អ្នក​រចនា​គម្រោង មេធាវី ភ្នាក់ងារ​អចលនទ្រព្យ នាយក​ក្រុមហ៊ុន និង​ថ្នាក់ដឹកនាំ​កំពូលៗ នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំៗ និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ជាច្រើន​។​


 
​ទីកន្លែង និង​កាលវិភាគ​
 
​នឹង​ប្រព្រឹត្តទៅ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល សាល​ធំ​ជាន់​ទី​២ ក្នុង​រាជធានី​ភ្នំពេញ​។​
 
​កម្មវិធី​ធ្វើ​នៅពេលណា​?
 
​កុំ​ភ្លេច​ចំណាំទុក​កាលបរិច្ឆេទ នៅលើ​ប្រក្រតិទិន​របស់​អ្នក​! ពិព័រណ៍​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​ប្រារព្ធ​ធ្វើ​នៅ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ទី​១៩ និង​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​សាល​ធំ​ជា​ន់ទី​២ នៃ​សណ្ឋាគារ​ណាហ្គា​វើ​ល​១ ក្នុង​រាជធានី​ភ្នំពេញ​។ កម្មវិធី​នេះ នឹង​ដំណើរការ​ចាប់ពី​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច នៅ​ថ្ងៃ​សុក្រ និង​ថែ្ង​សៅរ៍​។ សាធារណជន អាច​ចូលរួម​ដោយ​សេរី និង​ឥតគិតថ្លៃ​។​
 
ការផ្តល់ជូន​ពិសេស​៖
 
● គ្រប់គ្នា​ដែល​ចូលរួម​ក្នុង​ពិព័រណ៍ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន ពី​ក្រុមហ៊ុន​CDF​។​
● វិនិយោគិន​អន្តរជាតិ ដែល​ទិញ​អចលនទ្រព្យ​នៅ​ថ្ងៃ​ពិព័រណ៍ នឹង​ទទួលបាន​ថ្លៃ​សំបុត្រ​យន្តហោះ​វិញ​(​ការផ្តល់ជូន​នេះ មាន​តាម​គម្រោង​ប៉ុណ្ណោះ​)​។​
 
​សូម​ចុះឈ្មោះ​នៅទីនេះ ដោយ​ឥតគិតថ្លៃ និង​មើល​ព័ត៌មាន​លម្អិត អំពី​របៀបវារៈ​កម្មវិធី​៖
 
​សម្រាប់​ភាសា​អង់គ្លេស - https://realestatekh.lpages.co/october-property-expo-2018-attendees /#press
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com