អន្តរជាតិ
អាមេរិក​ប្រាប់​សាធារណរដ្ឋ​ដូ​មី​នី​ក​ឲ្យ​ពិចារណា​ពី​ផលប្រយោជន៍​រយៈ​វែង ក្រោយ​ចាប់​ចិន​
21, Sep 2018 , 4:40 pm        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំសាធារណរដ្ឋដូមីនិក Robin Bernstein (ឆ្វេង) (រូបភាព Domican Today)
អគ្គរដ្ឋទូតអាមេរិកប្រចាំសាធារណរដ្ឋដូមីនិក Robin Bernstein (ឆ្វេង) (រូបភាព Domican Today)
ដោយ:
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​សាធារណរដ្ឋ​ដូ​មី​នី​កា នៅ​ថ្ងៃទី​២០ កញ្ញា បាន​ទទូច​ប្រទេស​ក្នុង​តំបន់​កា​រ៉ា​អ៊ី​ប ដែល​ទើបតែ​លែងដៃ​ពី​តៃវ៉ាន់​នេះ​ឲ្យ​ពិចារណា​ពី​ផលប្រយោជន៍​រយៈពេល​វែង ក្រោយ​សម្រេច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​។

 
​ជាការ​បង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​សាធារណរដ្ឋ​ដូ​មី​នី​ក​ក្រោយ​ប្រទេស​នេះ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ហើយ​ភ្ជាប់​ចំណង​ការទូត​ជាមួយ​ចិន លោកស្រី Robin Bernstein អគ្គរដ្ឋទូត​អាមេរិក បាន​និយាយថា​៖ «​យើង​គោរព​អធិបតេយ្យភាព​របស់​ដូ​មី​នី​ក ប៉ុន្តែ​យើង​សង្ឃឹមថា​ប្រទេស​នេះ​ធ្វើការ​សម្រេចចិត្ត​ឡើងវិញ ដោយ​ផ្អែកលើ​ផលប្រយោជន៍​រយៈពេល​វែង​»​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកស្រី  Bernstein បានបញ្ជាក់​ទៀតថា ហេតុដែល​លោកស្រី​ត្រូវបាន​គេ​កោះហៅ​ត្រឡប់​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​វិញ គឺ​បង្ហាញថា រដ្ឋបាល​សហរដ្ឋអាមេរិក​តាមដាន​ស្ថានភាព​នៃ​បណ្តា​ប្រទេសជិតខាង​របស់ខ្លួន​យ៉ាង​ម៉ត់ចត់​បំផុត​។ នៅ​ដើមខែ​កញ្ញា​នេះ ក្រុង​វ៉ាស៊ីនតោន បាន​កោះហៅ​ប្រមុខ​ការទូត​របស់ខ្លួន​ប្រចាំ​សាធារណរដ្ឋ​មូ​នី​ក ជុំវិញ​ការសម្រេចចិត្ត​លែង​ទទួលស្គាល់​តៃវ៉ាន់​តទៅទៀត​។ 
 
​ខណៈ​នេះដែរ រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី បាន​ទៅដល់​សាធារណរដ្ឋ​ដូ​មី​នី​កា ក្រោយ​ប្រជាជាតិ​ក្នុង​ប្រជុំ​កោះ​កា​រ៉ា​អ៊ី​ប​មួ​យ​​នេះ បានសម្រេច​ផ្តាច់ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ និង​ទៅ​ចាប់ខ្លួន​។  ប្រមុខ​ការទូត​ចិន​រូបនេះ នឹង​បើក​ដំណើរការ​ស្ថានទូត​ចិន​ថ្មី នៅ​ថ្ងៃទី​២១ កញ្ញា ។ 
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា សហរដ្ឋអាមេរិក និង​ចិន កំពុងតែ​បង្កើន​ការប្រកួតប្រជែង​ឥទ្ធិពល​ការទូត​ក្នុង​តំបន់​អាមេរិក​កណ្តាល និង​ប្រជុំ​កោះ​កា​រ៉ា​អ៊ី​ប​។ កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​របស់​មហាអំណាច​ទាំងពីរ​នេះ​គឺធ្វើឡើង អំឡុង​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  សាធារណរដ្ឋ​ដូ​មី​នី​ក
© រក្សាសិទ្ធិដោយ thmeythmey.com