ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
មូលនិធិ​គី​ណា​ល់ ប្រកាស​ឱ្យ​និស្សិត​កសិកម្ម​ចូលរួម​ប្រកួត «​ពានរង្វាន់​ត្នោត​មាស​» លើក​ទី​២ ចាប់ពី​ថ្ងែ​នេះ​
02, Oct 2018 , 10:14 am        
រូបភាព
​ភ្នំពេញ​៖ មូលនិធិ​គី​ណា​ល់ ប្រកាស​ឱ្យ​និស្សិត​ផ្នែក​កសិកម្ម និង​គីមី​ចំណីអាហារ ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​លើក​ទី​២​ស្តីពី «​ពានរង្វាន់​ត្នោត​មាស​» ឆ្នាំ​២០១៩ ចាប់​ថ្ងៃ​ប្រកាស​ដំណឹង​នេះរ​ហូ​ដល់​ថ្ងៃទី​១៦ វិច្ឆិកា​។ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​រួមចំណែក​លើកកម្ពស់​ផលិតផល​កសិកម្ម និង​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ លើ​វិស័យ​កសិកម្ម​-​ក្សេត្រសាស្ត្រ និង​ការកែច្នៃ​ចំណីអាហារ​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មូ​និ​ធិ​គី​ណា​ល់ កាលពី​ថ្ងៃទី​១៧ កញ្ញា​នេះ​។​

 

​មូលនិធិ​គី​ណា​ល់ សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ដ​ណើ្ត​ម​រង្វាន់​ត្នោត​មាស​លើក​ទី​២ នៅ​ឆ្នាំ​២០១៩​។ និស្សិត​ដែល​សិក្សា​ជំនាញ​កសិកម្ម​-​ក្សេត្រសាស្ត្រ  និង​ការកែច្នៃ​ចំណីអាហារ​អាចដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង «​ពានរង្វាន់​ត្នោត​មាស​» ឆ្នាំ​២០១៩ របស់​មូលនិធិ​គី​ណា​ល់ ដោយ​ផ្ញើ​ឈ្មោះ​សមាជិក​ក្រុម​ច្រើន​បំផុត​៦​នាក់ ទៅកាន់ Email: [email protected] ត្រឹម​ថ្ងៃទី​១៦ វិ​ច្ជិ​កា ឆ្នាំ​២០១៨​។​

​ក្រុម​ដែល​ទទួល​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ប្រាក់ ១០០០​ដុល្លារ​, លេខ​២ ទទួលបាន ៥០០​ដុល្លារ​, លេខ​៣ ទទួលបាន ២៥០​ដុល្លារ និង​និស្សិត​៣​ក្រុម​ទៀត​ទទួលបាន​ថវិកា​លើកទឹកចិត្ត ១០០​ដុល្លារ​ក្នុង​មួយក្រុម​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល កម្មវិធី​តម្រូវឱ្យ​និស្សិត​សរសេរ​ស្នាដៃ​ស្រាវជ្រាវ​លើ​ប្រធានបទ​ណា ដែល​ផ្តល់​ប្រយោជន៍​ដល់​កសិករ​។ ជា​ស្នាដៃ​ដែលមាន​គំនិត​ច្នៃប្រឌិត​ថ្មី ដោយ​មិន​ចម្លង​ពី​ប្រភព​ណាមួយ និង​ជា​ស្នាដៃ​ដែល​មិន​ធ្លាប់​ជាប់​ក្នុងការ​ប្រឡង ឬ​ជាប់​ពានរង្វាន់​ពីមុនមក (​សរសេរ​ជា​ភាសា​អង់គ្លេស​)​។ ស្នាដៃ​នេះ អាចធ្វើ​បទ​បង្ហាញ​ជា​ភាសា​ខ្មែរ ឬ​ភាស​អង្គ់​គ្លេ​ស​ក៏បាន​។ 

​ក្រោយ​ចុះឈ្មោះ​ចូលរួម​រួច ក្រុម​នីមួយៗ​មាន​រយៈពេល ៨៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្រាប់​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ រួច​បញ្ជូន​ស្នាដៃ​នេះ​ទៅ​គណៈកម្មការ​តាមរយៈ​អ៊ី​ម៉ែ​ល​ខាងលើ នៅ​ថ្ងៃ​ចុងក្រោយ​។ នេះ​ជា​ជុំ​ទី​១​នៃ​ការប្រកួត​ដែល​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​កម្មវិធី​«​ពានរង្វាន់​ត្នោត​មាស​» លើក​ទី​២ ដែល​ចូលរួម​លើកកម្ពស់​ជីវភាព​គ្រួសារ​កសិករ ដោយ​គោរព​តាម​គោលការណ៍​បរិស្ថាន​ធម្មជាតិ​។​

​នៅ​ជុំ​បន្ទាប់ គណៈមេប្រយោគ​នឹង​ជ្រើស​រើសយក​ស្នាដៃ​ដែល​លេចធ្លោ​ជាងគេ ៦​ក្រុម ចូលរួម​ប្រកួត​នៅ វគ្គ​ផ្តាច់​ព្រ័ត​ដោយ​តម្រូវឱ្យ​ស្រាវជ្រាវ​បន្ថែម​លើក​ប្រធានបទ​របស់ខ្លួន​។ ក្រុម​ទាំង​៦ ដែល​បានជ្រើសរើស​នេះ នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​ផ្ទាល់មាត់​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ រក​ម្ចាស់​ជ័យលាភី​ឆ្នើម ៣​ក្រុម​ចុងក្រោយ ដើម្បី​ប្រគល់​ពានរង្វាន់​ត្នោត​មាស​ឆ្នាំ​២០១៩។ ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០២៣ ៨៩០ ០៩៣ ៕ 


Tag:
 កសិកម្ម
  មូលនិធិគីណាល់
  ពានរង្វាន់
  ប្រកួតប្រជែង
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com