ជាតិ
ច្រកចេញ-ចូលតែមួយខណ្ឌដង្កោផ្តល់សេវាបញ្ជាក់វិញ្ញាបនបត្របឋមភូមិ និងទុតិយភូមិឥតគិតថ្លៃដល់បំណាច់ឆ្នាំ២០១៨ រូបភាពបានពីការិយាល័យច្រកចេញ-ចូលតែមួយ ខណ្ឌដង្កោ
× ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោបានផ្តល់សេវាឥតគិតថ្លៃ លើការបញ្ជាក់វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០១៧-២០១៨ នៅការិយាល័យច្រកចេញ-ចូលតែមួយ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ការផ្តល់សេវាឥតគិតថ្លៃនេះ ដើម្បីចូលរួមកាត់បន្ថយការចំណាយ និងលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨។ នេះតាមសេចក្តីជូមដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ៕
Tag:
បឋមភូមិ
ទុតិយភូមិ
ខណ្ឌដង្កោ
© រក្សាសិទ្ធិដោយ thmeythmey.com