អត្ថបទពាណិជ្ជកម្ម
vivo V11 និង V11i ចេញលក់​ជា​ផ្លូវការ​ហើយ​!
22, Sep 2018 , 4:22 pm        
រូបភាព
V11&V11i ទើបតែ​សម្ពោធ​ពីរ​ថ្ងៃ​ជាប់​គ្នា​កាលពី​សប្តាហ៍​មុន ដែល​មួយថ្ងៃ​សម្ពោធ​ប្រកាស​អំពី​តម្លៃ​ជា​ផ្លូវការ​ជាមួយ​ម្ចាស់​នានា​ទូទាំងប្រទេស និង​មួយថ្ងៃ​ទៀត​គឺ​កម្មវិធី​ដ៏​ធំ vivo Music Run Glow Concert មានការ​ចូលរួម​ពី​យុវវ័យ​យ៉ាងច្រើន​ហួសការ​រំពឹងទុក​រប​ស់​ក្រុមហ៊ុន​។
 
​ក្រុមហ៊ុន vivo បាន​ឲ្យ​អតិថិជន​របស់ខ្លួន​ធ្វើការ​កក់​ទុក​មុន​នូវ​ម៉ូ​ដែល V11&V11i តាំង​ពីមុន​ថ្ងៃ​សម្ពោធ​ទៅទៀត និង​បន្ត​ការ​កក់​នេះ​បន្ទាប់ពី​ការសម្ពោធ​។ ប៉ុន្តែ​តាមរយៈ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃនេះ​តទៅ ម៉ូ​ដែល V11&V11i បានចេញ​លក់​ជា​ផ្លូវការ​ហើយ ដូចនេះ​រាល់​អតិថិជន​ទាំងអស់​ដែល​បាន​កក់​មុន​នោះ គឺអាច​ទៅ​ទទួលយក​ទូរស័ព្ទ​ដែល​ខ្លួន​បាន​កក់​ទុក និង​ចំពោះ​អតិថិជន​ដែល​មិនទាន់បាន​កក់​ក៏​អាច​ទៅធ្វើ​ការ​ជាវ​ទូរស័ព្ទ​បាន​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​។ ក្នុងនោះ​ផងដែរ​រាល់​អតិថិជន​ដែល​ទៅ​ជាវ​ទូរស័ព្ទ​ម៉ូ​ដែល V11​តម្លៃ ៣៩៩​ដុល្លារ និង V11i តម្លៃ ២៩៩​ដុល្លារ ពេលនេះ​គឺ​នឹង​ទទួលបាន​កាដូ​ជាច្រើន​ដូចជា​៖ ដប​ទឹក ដង​សែ​ល​ហ្វី កាស និង​បន្តោង I-Ring vivo​។ ក្រុមហ៊ុន vivo លើក​នេះ​ពិតជា​ធ្វើ​បានល្អ​មែនទែន​ទាំង​បច្ចេកវិទ្យា​ដ៏​ទំនើប​តែ​តម្លៃ​សមរម្យ ព្រមទាំង​ការសម្ពោធ​ដ៏​ធំ​ដែល​ក្រុមហ៊ុនទូរស័ព្ទ​ផ្សេងៗ​មិន​ធ្លាប់មាន​ពីមុន​ផងដែរ​។ ពេលនេះ​យើង​ទៅ​មើល​លក្ខណៈពិសេស​របស់​ម៉ូ​ដែល V11&V11i៖ 


 
+​ចំពោះ​V11​ដែលមាន​ចំនុច​ពិសេស​ដូចជា​:
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​ដ៏​ទំនើប (Fingerprint Scanning)
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ (Face Access)
 -​អេក្រង់​លាត​ធំ​ជាង​មុន​ទំហំ 6.41inch " (FHD+Super AMOLED)+2340*1080
-​ថាមពល​ថ្ម​ទំហំ​ធំ 3400mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ សាក​ថ្ម 5​នាទី និយាយបាន​ដល់ 2​ម៉ោង 30​នាទី​
-​បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែល​អាច​ថតរូប​ភាព​ព្រាល​កាន់តែ​ស្អាត​
-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 12MP+5MP (24 Million Photographic Units) 
-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1 
-Qualcomm 660AIE Octa-core 1.95GHz
-RAM 6GB + ROM 128GB


 
+​ចំពោះ​V11i​ដែលមាន​ចំនុច​ពិសេស​ដូចជា​:
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​ក្រយៅដៃ​ខាងក្រោយ (Finger Print)
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ (Face Access)
-​អេក្រង់ 6.3inch" (FHD+2280*1080) IPS
-​ថាមពល​ថ្ម​ទំហំ​ធំ 3315mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ សាក​ថ្ម 5​នាទី និយាយបាន​ដល់ 3​ម៉ោង 48​នាទី​
-​បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែល​អាច​ថតរូប​ភាព​កាន់តែ​ស្អាត​
-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 16MP+5MP(24 Million Photographic Units)
-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1 
-P60 Octa_core 2.0GHz
-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)
 
​លក្ខណៈពិសេស​ប៉ុន​នេះ​អាច​ឲ្យ​អ្នក​ទាំងអស់គ្នា​ពិចារណា​បាន​លើ​ម៉ូ​ដែល V11&V11i របស់​ក្រុមហ៊ុន​vivo ដូចនេះ​ចំពោះ​អតិថិជន​ដែល​ចាប់អារម្មណ៍​នោះ អាច​ទៅធ្វើ​ការ​ជាវ​បាន​ហើយ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​។ 
 
​ពត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ផេ​ក​vivo: https://www.facebook.com/vivosmartphonekh/ 





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com