អត្ថបទពាណិជ្ជកម្ម
សហគ្រិនឆ្នើម និងជោគជ័យទាំង ២០រូប ឡើងទទួលពានរង្វាន់ ក្នុងកម្មវិធី Cambodia Successful Brand Awards (CSBA) ២០១៨-២០១៩
× ថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Brands Alliance International (Cambodia) Co., Ltd បានប្រារព្ធកម្មវិធី «Cambodia Successful Brand Awards (CSBA) 2018-2019» ក្នុងបំណងទទួលស្គាល់ និងប្រគល់នូវពានរង្វាន់ទៅដល់សហគ្រិន ២០ រូប នាសណ្ឋាគារ Sofitel Phnom Penh Phokeethra។ កម្មវិធីដ៏វិសេសវិសាលមួយនេះដែលប្រព្រិត្តិធ្វើឡើងក្រោមអធិបភាព លោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត។
តាមរយៈការបង្កើតពាន ដែលមានកិត្យានុភាពនេះ ក្រុមហ៊ុន Brands Alliance បានបង្កើតបណ្ដាញទំនាក់ទំនងយ៉ាងល្អ ដល់ក្រុមហ៊ុននានា និងនាំនូវការចាប់អារម្មណ៍បន្ថែម និងវិនិយោគបន្ថែមដោយផ្ទាល់ពីបរទេស និងក្នុងប្រទេសផងដែរ។ ម្យ៉ាងវិញទៀតពានរង្វាន់នេះ ក៏ផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការទទួលស្គាល់ ការគាំទ្រ និងការកើនឡើងនៃអតិថិជនក្នុងទីផ្សារជាដើម។ បើតាមប្រសាសន៍របស់លោក Ryan Ong អគ្គនាយកក្រុមហ៊ុន Brands Alliance International បានឲ្យដឹងថា៖ « ពានរង្វាន់ម៉ាកជោគជ័យរបស់កម្ពុជាមិនត្រឹមតែ ជម្រុញសហគមន៍ជំនួញអោយមានភាពរឹងមាំយូរអង្វែងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងជួយផ្សព្វផ្សាយពី ភាពជោគជ័យពីភាពជោគជួយរបស់ក្រុមហ៊ុនទាំងនេះ និងប្រាប់ពីរឿងរ៉ាវរបស់ពួកគេ ទៅដល់ពិភពលោក ទាំងមូលផងដែរ។» លោកបន្ថែមទៀតថា៖ «ជាមួយនឹងការទទួលបានស្គាល់នេះ យើងសង្ឃឹមថាពួកគេ នឹងឃើញ ការកើតសរសើរ នៅក្នុងប្រទេស និងតំបន់ដែលពួកគេសមនឹងទទួលបាន។»
ថ្លែងក្នុងកម្មវិធីដ៏ពិសេសនេះ លោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានប្រសាសន៍ថា ៖ « ខ្ញុំសូមកោតសរសើរដល់ក្រុមហ៊ុន Brands Alliance ដែលបានរៀបចំវេទិកានេះឡើងដើម្បីទទួលស្គាល់ និងប្រគល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ២០១៨ ដល់សហគ្រាស ដែលទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។ តាមរយៈព្រិត្តិការណ៍នេះ ពិតជាអនុញ្ញាតឱ្យក្រុមហ៊ុន ដែលចូលរួមកាន់តែមានកិត្តិយស និងកិត្តិនាមល្អ និងទទួលបានការគាំទ្រពីអតិថិជន កាន់តែច្រើន និងអ្វីដែលសំខាន់បំផុតនោះ គឺទទួលបានការចែករំលែករឿងរ៉ាវ នៃជោគជ័យរបស់ពួកគេ»។ លោកជំទាវ បន្ថែមទៀតថា៖ « វេទិការមួយនេះ អាចធ្វើជាគម្រូ សម្រាប់មនុស្សជំនាន់ក្រោយ ដែលជាកម្លាំងចិត្ត និងជាឧទាហរណ៍មួយ ជម្រុញឱ្យសហគ្រិនជំនាន់ក្រោយមានសក្កានុពល និងខិតខំប្រឹងប្រែងនៅលើផ្លូវដូចគ្នា ដែលបានបង្ហាញឡើងនៅថ្ងៃនេះ ដែលត្រួសត្រាយផ្លូវឆ្ពោះទៅរកជោគជ័យក្នុងសហគ្រិនភាពរបស់ពួកគេ»។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com