ជាតិ
បុរស​ម្នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅ​ផ្សារ​ដើម​គរ​
23, Sep 2018 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវបាន​ឃាតក បាញ់សម្លាប់ នៅក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​



​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ថា ជនរងគ្រោះ​ឈ្មោះ ធី ធូ អាយុ ២៧​ឆ្នាំ មិនមាន​មុខរបរ​​ពិតប្រាកដ​ ហើយស្នាក់នៅ​ចល័ត ​ក្នុង​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ នគរបាលជាតិ អះអាងថា ឃាតក បាន​បាញ់​បុរស​នោះ ចំក្បាល​ផ្នែក​ខាងក្រោយ​ចំនួន​១​គ្រាប់​។ 
 
​នគរ​បាល​ជាតិ បន្តថា ក្រោយ​បាញ់​រួច ឃាតក ក៏​គេចខ្លួនបាត់​។ បច្ចុប្បន្ន កម្លាំង​ជំនាញ កំពុង​ស្វែងរក​ចាប់ឃាតកនោះ ដើម្បី​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​៕
 

Tag:
 ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com