ជាតិ
វេជ្ជបណ្ឌិត យឹម សុ​បុត្រា ណែនាំ​វិធីសាស្ត្រ​កាត់បន្ថយ​ស្ត្រេ​ស​
23, Sep 2018 , 1:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ត្រេ​ស គឺជា​ប្រភព​ដែល​នាំ​ឲ្យ​ឈានដល់​វិបត្តិ​ផ្លូវចិត្ត ឬ​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​។ ហេតុនេះហើយ​បានជា​អ្នកជំនាញ​ចិត្ត​វិកល លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា ណែនាំ​ថា ការចេះ​បែងចែក​ការងារ​ជា​អាទិភាព ជួយ​ឲ្យ​មនុស្ស​កាត់បន្ថយ​ស្រេ្ត​សបាន​ច្រើន​។ មិន​ថា​មនុស្ស​ស្ថិតនៅក្នុង​វ័យ​ណា ឬ​មាន​ទំនួល​ខុសត្រូវ​បែបណា​ឡើយ បើ​មិន​កំណត់​ការងារ​ណា​ត្រូវ​ដោះស្រាយ​មុន​នោះទេ នឹង​ជួប​បញ្ហា​ស្ត្រេ​ស​ជាមិនខាន​។​



​ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស​ដែល​រៀបចំ​ដោយ​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា នាយក​ជំងឺផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៖




 
​មនុស្ស​មួយចំនួន​បានជ្រើសរើស​គ្រឿង​ស្រវឹង​ដើម្បី​ពិសា​បំភ្លេច​ទុក្ខ ឬ​ហៅ​ម្យ៉ាង​ទៀតថា កាត់​ស្ត្រេ​ស​។ វិធីសាស្ត្រ​នេះ​ត្រូវបាន​លោក​វេជ្ជបណ្ឌិត​ណែនាំ​មិន​ឲ្យ​អនុវត្ត​នោះឡើយ ព្រោះតែ​ការ​ពិសា​គ្រឿង​ស្រវឹង មិន​ត្រឹមតែ​មិនបាន​ជួយ​ដោះស្រាយ​បញ្ហា​នោះទេ តែ​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀតផង​។
​វិធីសាស្ត្រ​ដែល​ល្អ​បន្ទាប់ពី​ការ​បែង​ចែ​ការងារ​អាទិភាព លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា ណែនាំ​ឲ្យ​មានការ​សម្រាក​លំហែកាយ​ឲ្យ​បាន​គ្រប់គ្រាន់​។ ជាពិសេស​ត្រូវ​រៀបចំ​ផែនការ ទៅតាម​អ្វីដែល​សមត្ថភាព​អាចធ្វើ​បាន កុំ​កំណត់​ផែនការ​ណា​ដែល​លើសពី​អ្វីដែល​ខ្លួន​អាចធ្វើ​បាន​៕

Tag:
 ចិត្ត​វិទ្យា​
 ​វិបត្តិ​ផ្លូវចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com