ជាតិ
សេដ្ឋកិច្ច
រាជបណ្ឌិត្យសភាកម្ពុជា គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដោះគោ នៅ​ដើមឆ្នាំ​២០១៩
24, Sep 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រាជបណ្ឌិត្យសភាកម្ពុជា គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដោះគោ នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ​។ ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច បាន​ឲ្យ​ដឹងថា រាជបណ្ឌិត្យសភា នឹង​នាំយក​ពូជ​គោ ផលិត​ទឹកដោះ​មក​កម្ពុជា នៅ​ខែធ្នូ​ខាងមុខ​។​
 
​យ៉ាងណាមិញ លោក សុខ ទូច នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ អំពី​ទំហំ​នៃ​ការចំណាយ​លើ​គម្រោង​បង្កើត​រោងចក្រ​កែឆ្នៃ​ទឹកដោះ​គោមួយ​នេះ តែ​លោក​នឹង​បញ្ជាក់​អំពី​គម្រោង​នេះ​លំអិត នៅ​ខែធ្នូ បន្ទាប់ពី​បាន​នាំ​ពូជ​គោ​មកដល់​កម្ពុជា​។ ប្រធាន​បណ្ឌិត្យសភា​កម្ពុ​ជា លើកឡើង​បែបនេះ នៅក្នុង​ពិធី​បើក​សន្និសីទ​លើក​ទី​៩ ស្តីពី «​គីមី និង​ជីវិត​» នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​
 
​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដោះគោ​នេះ នឹងធ្វើ​ឡើង​នៅ​ខេត្តព្រះវិហារ ក្នុង​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប​។ ទីតាំង​នេះ ត្រូវបាន​រាជបណ្ឌិត្យសភា​គ្រោង​រៀបចំ ឲ្យ​ក្លាយទៅជា​សួនសត្វ​ដ៏​ធំ និង​មាន​ប្រភេទ​សត្វ​កម្រៗ​នៅ​អាស៊ី​៕
 

Tag:
 សុខ ទូច​
 ​រាជបណ្ឌិត្យសភាកម្ពុជា​
 ​គោ​
 ​រោងចក្រ​ច្នៃ​ទឹកដោះគោ​
 ​ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com