អត្ថបទពាណិជ្ជកម្ម
​មហា​រង្វាន់​ធំ​រថយន្ត MAZDA ECLIPSE តម្លៃ ៥​ម៉ឺន​ដុល្លារ ត្រូវ​ប្រគល់ជូន​ម្ចាស់​សំណាង​នៅ​ខេត្ត​ព្រះសីហនុ​
23, Sep 2018 , 4:27 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖  មហា​រង្វាន់​ធំ​រថយន្ត MAZDA ECLIPSE ឆ្នាំ ២០១៨ ដែលមាន​តម្លៃ ២០០​លាន​រៀល ឬ​៥​ម៉ឺន​ដុល្លារ​នឹង​ប្រគល់ជូន ដល់​កំពូល​អ្នក​សំណាង​មកពី​ខេត្ត​ព្រះសីហនុ ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រដាល់​គុណ​ខ្មែរ គោ​ជល់​វេលា​ម៉ោង ៦:០០ ដល់ ម៉ោង ៨:០០​ល្ងាច នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​អិន​ស៊ី ឬ​ស្សី​កែវ នៅ​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​
 
​ម្ចាស់​សំណាង​រង្វាន់​គោ​ជល់ ២០០ លាន​រៀល លោក សុខ សុគន្ធ អាយុ​៣២​ឆ្នាំ ជា​ចុងភៅ នៅក្នុង​ហាង​ចិន​មួយកន្លែង នៅ​ឆ្នេ​អូ​ឈើទាល បានឈ្នះ​មហា​រង្វាន់​ធំ​រថយន្ត  Mazda Eclipse ឆ្នាំ​២០១៨ ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ពេលដែល​គាត់​ទិញ​ពី​អ្នកលក់​តាម​រទេះ និង​យកទៅ​ពិសារ​ពេលដែល​លោក​កំពុង​ចម្អិនម្ហូប​ជូន​ភ្ញៀវ​។ នេះ​ជា​លើក​ទី​២​ក្នុង​ឆ្នាំ ២០១៨​នេះ ដែល​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ចែក​មហា​រង្វាន់​ជូន​ដល់​កំពូល​អ្នកមហា​សំណាង ជា​អតិថិជន​ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​គោ​ជល់ មិន​ថា​អ្នក​លក់ដុំ លក់រាយ ឬ​អ្នក​ដែល​ចូលចិត្ត​ពិសា​ភេសជ្ជៈ​គោ​ជល់​នោះទេ​។ 


 
​នៅថ្ងៃនេះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់​នាំយក​មហា​រង្វាន់​ធំ​លើក​ទី​២ ឆ្នាំ​២០១៨ ចែកជូន​ផ្ទាល់​ដល់ លោក សុខ សុគន្ធ នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​អិន​ស៊ី ហើយនឹង​បន្ត​នាំយក​មហា​រង្វាន់​ទៅជូន​ដល់ផ្ទះ​របស់លោក​នៅ​ខេត្ត​ព្រះសីហនុ​តែម្ដង​។ មិនតែប៉ុណ្ណោះ អ្នកលក់​ភេសជ្ជៈ​គោ​ជល់​ដែល​អ្នកទិញ​បាន​ត្រូវ​រង្វាន់​រថយន្ត Mazda ក៏​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ចំនួន ១០ លាន​រៀល​ផងដែរ​។ ដូច​ពាក្យស្លោក​របស់​យើង​ថា អ្នកលក់​បាន​លុយ អ្នក​ពិសា​បាន​ឡាន​។ ហើយ​នៅថ្ងៃនេះ​ផងដែរ ក៏មាន​អ្នក​ដែលមាន​សំណាង​ត្រូវ​រង្វាន់​ធំ​បន្ទាប់ គឺ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម ក៏​បានមក​ទទួល​រង្វាន់ និង​អបអរ​សម្រាប់​អ្នកឈ្នះ​រង្វាន់​ធំ​ផងដែរ​។  


 
​សូម​រំលឹកថា​ឆ្នាំ​២០១៨​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ នៅមាន​មហា​រង្វាន់​ជាច្រើន​ទៀត​មានដូចជា រថយន្ត Mazda Eclipse ឆ្នាំ ២០១៨ ម៉ូតូ​ហុងដា​ឌ្រឺ​ម ឆ្នាំ​២០១៨ រង្វាន់​លុយ​សុទ្ធ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​រាប់លាន​រង្វាន់​។ ដែល​ការចែក​មហា​រង្វាន់​នេះ​នឹង អាចធ្វើ​ឲ្យ​លោកអ្នក​ក្លាយជា​អ្នកមាន ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ សូម​អតិថិ​ន​ជន​ដែល​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ បន្ត​ការគាំទ្រ​ដើម្បី​ទទួល​មហា​សំណាង​នេះ​បន្តទៀត​។ ហើយ​លោកអ្នក​អាច​ប្ដូរ​រង្វាន់​បាន​នៅ​ក្រុមហ៊ុន ហេ​រ៉ូ​ឃី​ង (​គោ​ជល់​) អាសយដ្ឋាន​អាគារ​លេខ ៣៤៤ មហាវិថី​ម៉ៅ​សេទុង ភូមិ​៦ សង្កាត់​ទូល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ ០៧៧ ៥៩៩ ៨៥៩ រៀងរាល់​ម៉ោង​ធ្វើការ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com