កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល ក្លាយជា​ម្ចាស់​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គជា​លើក​ទី​៣ ក្រោយ​រង់ចាំ​៩​ឆ្នាំ​
23, Sep 2018 , 7:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ជ័យជម្នះ ២-១ លើ​វិសាខា បន្ទាប់ លទ្ធផល​ស្មើ ២-២ រវាង​បឹងកេត និង​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ  បាន​នាំ​ឲ្យ​ណាហ្គា​វើ​ល ក្លាយជា​ម្ចាស់​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ជា​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន បន្ទាប់ពី​ពួកគេ​រង់ចាំ​អស់​រយៈពេល​៩​ឆ្នាំ​។​



​ការទទួល​បី​ពី​ន្ទុ​បន្ថែម​ពី​វិសាខា នា​ជំនួប​នៅ​ល្ងាច​ថ្ងៃអាទិត្យ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ នាំ​ឲ្យ​ណាហ្គា​វើ​ល មាន​ពិន្ទុសរុប​៥៣​ពិន្ទុ ខណៈ​បឹងកេត ដែល​ត្រូវបាន​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ តាម​ស្មើ ២-២ នោះ មាន​៤៩​ពិន្ទុ​។ លទ្ធផល​នេះ បង្ហាញថា ណាហ្គា​វើ​ល ក្លាយជា​ម្ចាស់​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨ ដោយ​ស្វ័យប្រវត្តិ នៅមុន​ជំនួប​មួយ​ប្រកួត​ទៀត​ដែល​នៅ​សេសសល់​។​

​ខណៈដែល​បឹងកេត ខកខាន​ឱកាស​លើក​ពាន​៣​ឆ្នាំ​ជាប់ៗ​គ្នា ណាហ្គា​វើ​ល ឈ្នះ​ពាន​សារជាថ្មី​ឡើងវិញ បន្ទាប់ពី​ពួកគេ​ធ្លាប់​បានឈ្នះ កាលពី​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៩ កន្លងមក​។ ក្នុងការ​ប្រមាញ់​យកពាន​រយៈពេល​៩​ឆ្នាំ ណាហ្គា​វើ​ល បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ដល់​ទៅ​៣​លើក​ផងដែរ​៕



Tag:
 ខេមបូឌានលីគ
  ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com