អត្ថបទពាណិជ្ជកម្ម
អ្នក​ម្តាយ​វ័យក្មេង​របស់​កូនៗ​ជាទី​ស្រឡាញ់​បាន​ជួបជុំគ្នា​ក្នុង​កម្មវិធី​គ្រួសារ Hegen
24, Sep 2018 , 9:48 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ស្រមោច ត្រេ​ឌី​ង សឺ​លូ​សិន ដែល​នាំចូល​ផ្តាច់មុខ​ដប​ទឹកដោះ Hegen បានរៀបចំ​កម្មវិធី​ជួបជុំ​អ្នក​ម្តាយ​វ័យក្មេង​ដែល​ប្រើប្រាស់​ផលិត Hegen សម្រាប់​បុត្រ​ធីតា​។ កម្មវិធី​គ្រួសារ Hegen​នេះ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២២ ខែកញ្ញា នៅ​ភោជនីយដ្ឋាន Urban Space Playground &Café ។
 
​ក្នុង​កម្មវិធី​នេះ ក៏មាន​ការទទួល​អាហារ​ថ្ងៃត្រង់​រួមគ្នា​នៃ​ក្រុមគ្រួសារ Hegen និង​ការចាប់​រង្វាន់​របស់​អ្នក​ម្តាយ​ដែល​បាន​ចូលរួម​បង្ហោះ​រូបភាព​កូនៗ​ប្រើប្រាស់​ផលិតផល​ដប​ទឹកដោះ Hegen​ផងដែរ​។ រង្វាន់​ដែលជា​កាដូ​សម្រាប់​អ្នក​ម្តាយ​វ័យក្មេង រួមមាន​កាដូ​ផលិតផល Hegen​ឈុត​ធំ តម្លៃ​ស្មើនឹង ៩៥​ដុល្លារ​, កាដូ​ឈុត​តូច​តម្លៃ​ស្មើនឹង ៤១.៨០​ដុល្លារ​។​
 

 
​លោក កែវ ឡង់ឌី អគ្គនាយក​ក្រុមហ៊ុន​ស្រមោច ត្រេ​ឌី​ង សឺ​លូ​សិន  បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នេះ​ថា Hegen តែងតែ​គិតពី​សុខភាព​កូនតូចៗ​ដែល​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ចាំបាច់ ចំពោះ​សុខភាព​ក្មេងៗ​ងាយ​ទទួលរង​គ្រោះ​។  លោក កែវ ឡង់ឌី បញ្ជាក់ទៀតថា​៖«​ខ្ញុំ ក៏មាន​បុត្រ​ធីតា​ជាទី​ស្រឡាញ់​ដូច​គ្រប់​ភ្នែក ដូច្នេះ​ខ្ញុំ​តែងតែ​ជ្រើសរើស​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​ងាយស្រួល​ដល់​កូនៗ​។ បន្ទាប់ពី​ប្រើប្រាស់​រួចរាល់​ហើយ ខ្ញុំ​ក៏បាន​គិតដល់​មាតាបិតា​ដទៃទៀត ទើប​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​នាំចូល​ផលិតផល Hegen មក​ប្រទេស​កម្ពុជា​»​។ 


 
​ដប​ទឹកដោះ Hegen ផ្តល់​សុវត្ថិភាព​ដល់​ទារក​គ្រប់រូប និង​បង្កើន​ភាពស្និទ្ធស្នាល​រវាង​អ្នក​ម្តាយ និង​ទារក​។ Hegen អាច​«​បូម​-​រក្សាទុក​-​បំបៅ​» ក្នុង​ដប​ទឹកដោះ​តែមួយ​។ លើសពី​ដប​បំបៅ ដប​បូម​ទឹកដោះ និង​ដប​រក្សាទុក​ទឹកដោះ Hegen មាន​មុខងារ​យ៉ាងច្រើន​ទៀត ដូចជា​ដប​ដាក់​ផ្លែឈើ អាហារសម្រន់ បបរ​កិន គ្រាប់​ធញ្ញជាតិ នំ និង​ជា​ដប​ទឹក​ក្មេងៗ សម្រាប់​យកទៅ​សាលា​បាន​ផងដែរ​។ 


 
​ដប​ទឹកដោះ Hegen ត្រូវបាន​នាំចូល​ជាង​១​ឆ្នាំ​ហើយ មក​ក្នុង​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន​ស្រមោច ត្រេ​ឌី​ង សឺ​លូ​សិន​។ ដប​ទឹកដោះ Hegen មាន​លក់​នៅ​គ្រប់​ហាង​ទំនិញ​កុមារ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោកអ្នក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម តាមរយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផលិត Hegen ប្រចាំ​កម្ពុជា www.facebook.com/hegenCAM/ ឬ​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ 017 888 191៕
 


(​អត្ថបទ​ពាណិជ្ជ​កម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com