ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ក្លិន​មាត់អាក្រក់​ហើយ មាន​អ្វី​ជា​ដំណោះស្រាយ​ហើយ​ឬ​នៅ​?
25, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មាត់​មាន​ក្លិន​អាក្រក់​ខ្លះទៅ​?



ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយចំនួន ដែល​អ្នក​គួរតែ​ស្វែងយល់ ដឹង​កុំ​ឲ្យ​កើតមាន​បើសិនជា​មិន​ចង់​ឲ្យ​មាត់​បន្ត​មាន​ក្លិន​អាក្រក់​ទៀត​៖
 
•​ ​បាក់តេរី​ក្នុង​មាត់ ដែល​ស៊ី​កំទិចកំទី​អាហារ​ដែល​នៅសល់​ក្នុង​មាត់​
•​ ​ទឹក​ផលិត​តិច ដែលជា​ហេតុ​នាំ​ឲ្យ​មាត់​មិនអាច​ស្អាត​តាមបែប​ធម្មជាតិ​របស់​វា​
•​ ​មាន​ជំងឺ​អញ្ចាញធ្មេញ​
•​ ​ញ៉ាំ​អាហារ​ដែល​ជម្រុញ​ដល់​ក្លិន​មាត់អាក្រក់ ដូចជា ខ្ទឹមស ឬ​ខ្ទឹមបារាំង​
•​ ​ជក់បារី​
•​ ​មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ឬ​ជំងឺ​ប្រហោង​ឆ្អឹង​នៅមុខ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com