ពីនេះ ពីនោះ
«​អាប់​ដេ​ត (Update)» និង «​អាប់​ក្រេ​ដ (Upgrade)» មានន័យ​ខុសគ្នា​ប៉ុនណា​?
29, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការពិត​ពាក្យ «​អាប់​ដេ​ត​» ដែលជា​ភាសា​អង់គ្លេស Update និង​«​អាប់​ក្រេ​ដ Upgrade» នេះ​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ តែ​ពលរដ្ឋ​ខ្មែរ​សឹងតែ​ប្រើ​គ្រប់គ្នា​ទៅហើយ តែ​ពលរដ្ឋ​ខ្លះ​នៅតែ​ឆ្ងល់​ថា​ពាក្យ​ពីរ​នេះ​មានន័យ​ដូចម្តេច នឹង​ខុសគ្នា​យ៉ាងណា​ទៅ​។


 
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​បញ្ជាក់ថា «​អាប់​ដេ​ត (Update)» ជាការ​បន្ថែម​ព័ត៌មាន លក្ខណៈ​ទម្រង់​ថ្មី ចូលក្នុង​កម្មវិធី ឬ​ផលិតផល​ដែល​បានចេញ​ផ្សាយ​រួច ឬ​ដែលមាន​ស្រាប់​។ ឧទាហរណ៍​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​សាលា​ជំនាន់​ថ្មី​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​បន្ថែម​កម្មវិធីសិក្សា​ជាច្រើន ដើម្បី​ពង្រឹងគុណភាព​អប់រំ​នៅ​កម្ពុជា ដោយ​បំពាក់​ឧបករណ៍ និង​សម្ភារ​ទំនើប​សម្រាប់​សិក្សា និង​ពិសោធ​ទៅដល់​សិក្សា​នុ​សិស្ស​។ 
 
​ចំណែក «​អាប់​ក្រេ​ដ (Upgrade)» ដែលជា​ភាសា​ខ្មែរ ថា «​វិសិដ្ឋ​កម្ម​» មានន័យថា ការជំនួស​មាស​ភាគ​ចាស់​នៃ​ប្រព័ន្ធ​(​ផលិតផល​នៃ​កម្មវិធី​) ជំនួស​ដោយ​សមាសភាគ​ថ្មី​បំផុត​។ ឧទាហរណ៍​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ឲ្យ​(​ធ្វើ​វិសិដ្ឋ​កម្ម​)  លោក ឌី ខាំ​ប៉ូ​លី និង​លោក រស់ សុ​វាចា ឲ្យ​ក្លាយជា​អ្នកនាំពាក្យ​ថ្មី​របស់​ក្រសួង​អប់រំ ដោយ​ជំនួស​លោក រស់ សា​លីន​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com