ជាតិ
រថយន្ត
ចំណាយ​ចាប់ពី​១​ដុល្លារ​ឡើងទៅ លោកអ្នក​អាចមាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ថៃ ពី​Star Auto
24, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា  ដែល​នាំចូល​ផ្តាច់មុខ​រថយន្ត Mercedes-Benz កំពុង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ពិសេស ឈ្នះ​ដំណើរ​កម្សាន្ត​សម្រាប់​មនុស្ស​២​នាក់ ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ពិសេស​នេះ លោកអ្នក​គ្រាន់តែ​ចំណាយ​ចាប់ពី​១​ដុល្លារ​ឡើងទៅ ជាវ​វត្ថុ​អនុស្សាវរីយ៍ ឬ​មក​ទទួល​សេវាកម្ម​ណាមួយ​ពី​ក្រុមហ៊ុន​ស្តារ អូ​តូ មុន​ថ្ងៃទី ៥ ខែតុលា នោះ​លោក​អ្នកនឹង​ទទួលបាន​ឆ្នោត​មួយ​សន្លឹក​សម្រាប់​ផ្សងសំណាង​។​


 
​លោក  ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​នេះ អតិថិជន​គ្រាន់តែ ជាវ​វត្ថុ​អនុស្សាវរីយ៍ ឬ​មក​ទទួល​សេវាកម្ម​ណាមួយ​ពី​ក្រុមហ៊ុន​ស្តារ អូ​តូ ដោយ​ចំណាយ​ត្រឹម​១​ដុល្លារ​ឡើងទៅ នោះ​លោក​អ្នកនឹង​ទទួលបាន​ឆ្នោត​មួយ​សន្លឹក​សម្រាប់​ផ្សងសំណាង​។ 
 
​កម្មវិធី​នេះ នឹង​ផុតកំណត់​នៅ​ថ្ងៃទី ៥ ខែតុលា​ខាងមុខ​។ នេះ​បើតាម លោក ឃុន ចាន់ថា  ដោយ​លោក​បានបញ្ជាក់​ដូច្នេះ​៖«​ចង់​គាត់​ទិញ​អស់​១០០០​រៀល ក៏​គាត់​បាន​ឆ្នោត​មួយ​សន្លឹក​សម្រាប់​ផ្សងសំណាង​ដែរ​។ ទិញ​ឡាន​ក៏បាន​ឆ្នោត​ផ្សងសំណាង​ដែរ​។ ទិញ​អ្វី​ក៏ដោយ ហើយ​អស់​ទឹកប្រាក់​ប៉ុន្មាន​ក៏បាន​ដែរ​។ មក​ទិញ​ម្តង បាន​សន្លឹកឆ្នោត​មួយ​សន្លឹក​។ ថ្ងៃក្រោយ​គាត់​មក​ទិញ​ទៀត បាន​មួយ​សន្លឹក​ទៀត​»​។ 


 
​សម្រាប់​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​នេះ ក្រុមហ៊ុន Star Auto Cambodia នឹង​ផ្តល់ជូន​សំបុត្រ​យន្តហោះ​ទៅមក​(​ភ្នំពេញ​-​បាងកក​)​សម្រាប់​មនុស្ស​២​នាក់ និង​ការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ចំនួន​២​យប់​។ លើសពីនេះ Star Auto Cambodia ដែលជា​ក្រុមហ៊ុន​តែមួយគត់​ទទួល​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​រថយន្ត Mercedes ប្រចាំ​ប្រទេស​កម្ពុជា នឹង​ផ្តល់​សាច់ប្រាក់​សុទ្ធ​ចំនួន​១,០០០​ដុល្លារ​បន្ថែមទៀត ទៅដល់​អ្នក​ដែល​ឈ្នះ​រង្វាន់​នេះ​។​
 
​សូមបញ្ជាក់ថា រង្វាន់​ដំណើរ​កម្សាន្ដ​នេះ មាន​សុពលភាព​ប្រើប្រាស់​ដំណាច់ឆ្នាំ​២០១៨​នេះ ប៉ុណ្ណោះ មិនអាច​បន្តទៅ​ឆ្នាំ​បន្ទាប់​បានឡើយ ហើយ​តម្លៃ​សំបុត្រ​យន្តហោះ និង​សណ្ឋាគារ​មិនអាច​ប្តូរ​ជា​សាច់ប្រាក់​បានទេ​។ ប៉ុន្តែ​អ្នកឈ្នះ​រង្វាន់​នៅតែ​អាច​ទទួល​សាច់ប្រាក់​ចំនួន ១,០០០​ដុល្លារ​។ 
 
​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មកកាន់​លេ​ខៈ ០២៣-២៣១-៤៨៨៕
 

Tag:
 រថយន្ត​
 ​យានយន្ត​
 Star Auto
 Mercedes
 ​ស្តារ អូ​តូ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com