ជាតិ
បទសម្ភាសន៍
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ព្រៃកោងកាង​, ស្មៅ​សមុទ្រ​, ផ្កាថ្ម​... កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​គ្រប់ទិសទី​
24, Sep 2018 , 3:42 pm        
រូបភាព
រូបភាពពី Khmer travel and tour
រូបភាពពី Khmer travel and tour
ដោយ:
​កំពត​៖ សហគមន៍​នេសាទ​ត្រពាំង​សង្កែ ដែល​ស្ថិតនៅ​ចន្លោះ​ប្រភេទ​ទឹក​ភ្លាវ​រវាង​ទឹកសាប និង​ទឹកប្រៃ​ប្រសព្វ​គ្នា សម្បូរ​ទៅដោយ​ព្រៃកោងកាង​ជាង​៤០​ប្រភេទ​, ស្មៅ​សមុទ្រ​, ផ្កា​ថ្ម​, និង​រុក្ខជាតិ​ផ្សេងទៀត បាន​ក្លាយជា​ជម្រក​សម្រាប់​មច្ឆជាតិ​, ពពួកសត្វ​រស់នៅក្នុង​សមុទ្រ និង​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ស្អាត ទាក់ទាញ​ភ្ញៀវទេសចរ​ពី​គ្រប់ទិសទី​មក​ទស្សនា​នៅទីនេះ​។


​ជា​សហគម​ន៍នេសាទ និង​រមណីយដ្ឋាន ដែល​ស្ថិតនៅ​ក្នុងភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​មួយ​នេះ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន​មក​កម្សាន្ត​ដោយ​មិន​ជិនណាយ​។ ប្រជា​សហគមន៍​១០៦២​គ្រួសារ​ដែល​រស់នៅ​ទីនេះ ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ការនេសាទ​, ដាំ​ដំណាំ​, ធ្វើស្រែ​ចម្ការ និង​ដឹក​ភ្ញៀវទេសច​ទៅ​គយគន់​ព្រៃកោងកាង និង​ដាំ​កូន​កោង​កាង​។ ពួកគាត់​អាច​រកចំណូលបាន ៣​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ​ពី​ការនេសាទ​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​អំពី​ទិដ្ឋភាព​សម្រស់​ព្រៃកោងកាង នៅ​រមណីយដ្ឋាន​«​ត្រពាំង​សង្កែ​» ខេត្តកំពត ខាងក្រោម​ដូចតទៅ​៖



​លោក សឹម ហ៊ឹម ប្រធាន​សមាគមន៍​ត្រពាំង​សង្កែ បាន​ប្រាប់ ThmeyThmey 25 ថា មាន​ភ្ញៀវទេសចរ​ជាង ៤​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ មកលេង​នៅ​រមណីយដ្ឋាន​នេះ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​៩៥​ភាគរយ ចំណែក​ភ្ញៀវ​បរទេស​តែ​៥​ភាគរយ​ប៉ុណ្ណោះ ដែល​ពួកគេ​ជា​អ្នកស្ម័គ្រចិត្ត​មក​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​នេះ​៕

​ព្រៃកោងកាង​ជាង​៤០​ប្រភេទ​, ស្មៅ​សមុទ្រ និង​ផ្កាថ្ម នៅ​សហគមន៍​ត្រពាំង​សង្កែ​ដែលមាន​ចម្ងាយ ៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣៣ (​កំពត​-​កែប​) ទាំងនេះ ជា​រនាំង​ដ៏​រឹងមាំ​សម្រាប់​ទប់​លំនឹង​ទឹករលក​, ខ្យល់ព្យុះ និង​ស្រូបយក​ឧស្ម័ន​ពុល (​កាបូនឌីអុកស៊ីត​) ផងដែរ​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

Tag:
 ព្រៃកោងកាង​
  ស្មៅ​សមុទ្រ​
  ផ្កាថ្ម​
  កំពត​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com