ជាតិ
៩ខែឆ្នាំ២០១៨ ផ្លូវជាយក្រុងភ្នំពេញ១៥ខ្សែ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ជួសជុលឡើងវិញ រូបភាពបានពីក្រសួងអភិវឌ្ឍន៍ជនបទ
× ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០១៨ ផ្លូវនៅជាយក្រុងភ្នំពេញចំនួន១៥ខ្សែ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនរាជធានីភ្នំពេញ ជួសជុល និងកែលម្អឡើងវិញ។ លោក គឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានThmey Thmey នៅថ្ងៃទី២១ ខែកញ្ញា តាមទូរសព្ទថា ផ្លូវ ដែលជួសជុលឡើងវិញនេះ មានចំនួន១៥ខ្សែ ជាផ្លូវដីក្រាលគ្រួសក្រហម មានប្រវែងសរុបជាង៤៦ពាន់ម៉ែត្រ។
លោក គឹម វិបុល បានបន្តថា ក្នុងចំណោមផ្លូវទាំង១៥ខ្សែនេះ មាន១៤ខ្សែ ដែលមានប្រវែងជិត៤៥ពាន់ម៉ែត្រ ធ្វើការជួសជុលលក្ខណៈធម្មតា នៅខណ្ឌពោធិសែនជ័យ និងខណ្ឌព្រែកព្នៅ ។ និងផ្លូវ១ខ្សែទៀត ជាផ្លូវជួសជុលបន្ទាន់ ស្ថិតនៅខណ្ឌដង្កោ មានប្រវែងជាង១៥០០ម៉ែត្រ។
លោកបានបញ្ជាក់ថា ការជួសជុល និងកែលម្អផ្លូវជាយក្រុងនេះ គឺគម្រោងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជាតិ សម្រាប់ឆ្នាំ២០១៨។ ដោយឡែកសម្រាប់២០១៩ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងមានកែលម្អ_ជួសជុលធ្វើ នៅតាមបណ្តាលជនបទនានា៕
Tag:
ផ្លូវ
គ្រួសក្រហម
គឹម វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com