រថយន្តថ្លៃបំផុតលើពិភពលោក មិនមែនផ្តោតជាពិសេសលើទំហំបរិមាណសម្រាប់ការដឹកជញ្ជូននោះឡើយ ប៉ុន្តែវាត្រូវផលិតឡើងដើម្បីទាក់ទាញអតិថិជនមួយចំនួនតូចប៉ុណ្ណោះ។ ការរចនាខ្លះ ក៏ទទួលរងនូវការរិះគន់ផងដែរ បើទោះបីជារថយន្តទាំងនោះ មានតម្លៃមហាសាលក៏ដោយ។
យោងតាមសារព័ត៌មានបច្ចេកវិទ្យា DIGITAL TRENDS រថយន្តជាច្រើនមានតម្លៃកប់ពពក ដោយសារតែមានការដាក់ឲ្យដេញថ្លៃពីសំណាក់បណ្តាមហាសេដ្ឋីដែលនិយមលេងម៉ូតរថយន្តទំនើបៗ។
ខាងក្រោមនេះ ជារថយន្តដែលមានតម្លៃចន្លោះពី ២,៣លានដុល្លារអាមេរិក ទៅ១៣លានដុល្លារអាមេរិក។ រថយន្តទាំងនេះ មិនមែនជាប្រភេទរថយន្តដែលមានល្បឿនលឿនបំផុតនោះឡើយ ប៉ុន្តែជាទូទៅ ពួកវានៅតែស្ថិតក្នុងចំណោមរថយន្តដែលមានល្បឿនលឿនដដែល។
១. Rolls-Royce Sweptail ១៣លានដុល្លារអាមេរិក
២. Mercedes-Benz Maybach Exelero ៨លានដុល្លារអាមេរិក
៣. Koenigsegg CCXR Trevita ៤,៨លានដុល្លារអាមេរិក
៤. Lamborghini Veneno ៤,៥លានដុល្លារអាមេរិក
៥. W Motors Lykan Hypersport ៣,៤លានដុល្លារអាមេរិក
៦. Limited Edition Bugatti Veyron by Mansory Vivere ៣,៤លានដុល្លារអាមេរិក
៧. Ferrari Pininfarina Sergio ៣លានដុល្លារអាមេរិក
៨. Bugatti Chiron ២,៩លានដុល្លារអាមេរិក
៩. Laferrari FXX K ២,៧លានដុល្លារអាមេរិក
១០. Aston Martin Valkyrie ២,៦លានដុល្លារអាមេរិក
១១. Pagani Huayra BC ២,៦លានដុល្លារអាមេរិក
១២. Mercedes-AMG Project One ២,៥លានដុល្លារអាមេរិក
១៣. Ferrari F60 America ២,៦លានដុល្លារអាមេរិក
១៤. Aston Martin Vulcan ២,៣លានដុល្លារអាមេរិក
១៥. Milan Red ២,៣លានដុល្លារអាមេរិក៕