កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ កម្ពុជាស្វាគមន៍ទីម័រខាងកើត នៅថ្ងៃទី១២ ខែតុលា
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅនឹងត្រូវទទួលភ្ញៀងទីម័រខាងកើតសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាលើកទី២ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
បន្ទាប់ពីបរាជ័យសម្រាប់ការដឹកនាំដំបូងទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី តារាបាល់ទាត់ឆ្នើមជប៉ុន Honda នឹងត្រូវទទួលភារកិច្ចដឹកនាំក្រុមគោព្រៃក្នុងជំនួបលើកទី២ទល់នឹងម័រខាងកើតនាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦:៣០នាទីល្ងាច។
បន្ទាប់ពីជំនួបនេះ កម្ពុជាក៏នឹងត្រូវស្វាគមន៍សិង្ហបុរីមួយប្រកួតទៀតនៅ៤ថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី១៦ ខែតុលាដែលរៀបចំនៅពហុកីឡដ្ឋានជតិដដែល។ ការប្រកួតមិត្តភាពចំនួន៣ប្រកួតនេះគឺដើម្បីសមជើងមុនជំនួបព្រឹត្តិការណ៍ AFC Suzuki Cup 2018 ដែលនឹងឈានមកដល់នៅខែវិច្ឆិកា ឆ្នាំ២០១៨។
កម្ពុជាចាញ់បានចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៣-១ ក្នុងជំនួបដំបូង និងជាលើកទី១សម្រាប់ការដឹកនាំរបស់លោក Honda ផងដែរ។
សម្រាប់ពានរង្វាន់ AFF Suzuki Cup 2018 កម្ពុជាស្ថិតក្នុងពូលA ត្រូវជួបជាមួយវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ហើយពូល B រួមមានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨៕
Tag:
បាល់ទាត់
ក្រុមជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com