ពីនេះ ពីនោះ
សទ្ទានុក្រម​និយមន័យ​៖ «​បុណ្យ​» និង​«​កុសល​»​ខុសគ្នា​ដូចម្តេច​?
25, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​បុណ្យ​» សំដៅ​ដោយ​គុណ​ជា​គ្រឿង​ជម្រះ​សន្តាន​ចិត្ត ។ ចំណែកឯ «​កុសល​» សំដៅ​ដោយ​កម្ម​ដែល​កម្ចាត់​បង់​នូវ​អំពើអាក្រក់​។ នេះ​បើតាម​ការដកស្រង់​ពី​សទ្ទានុក្រម​សទិសន័យ​នៃ​វេយ្យាករណ៍​ខ្មែរ​។



​ពាក្យ​ថា «​បុណ្យ​» ជា​សំស្ក្រឹត​ប្រើ​ជា​គុណនាម​ក៏បាន ប្រែ​មក​ថា បរិសុទ្ធ​, ស្អាត​,​ល្អ​, គួរ​ចង់បាន​, គួរ​ឲ្យ​ស្រឡាញ់​។ គុណជាត​ជា​គ្រឿង​ជម្រះ​សន្តាន​ចិត្ត​, អំពើ​ល្អ​, សេចក្តីសុខ​។ ឧទាហរណ៍​៖ ធ្វើបុណ្យ ធ្វើ​សេចក្តី​ល្អ​ខាង​ផ្លូវ​កាយវាចា​ចិត្ត , បុណ្យ​សក្តិ អំណាច​តេជះ​បាន​ដោយ​បុណ្យ​, ឡើងបុណ្យ ឡើង​សក្តិ​យស​ខ្ពស់ជាង​មុន​, ព្រះ​មានបុណ្យ ព្រះសម្មាសម្ពុទ្ធ​។  
 
​ចំណែក «​កុសល​» មានន័យថា​កម្ម​ដែល​កម្ចាត់​បង់​នូវ​អំពើអាក្រក់ និង​មានន័យ​ម្យ៉ាង​ទៀតថា ល្អ​ប្រពៃ ដែលមាន​ចិត្ត​កុសល​។ ឧទាហរណ៍​៖ កុសលបណ្ឌិត ដែល​ឈ្លាស​វាងវៃ​, កុសលបណ្ឌិត ដែល​ប៉ិនប្រសប់​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com