ជាតិ
ភ្លៀងមួយមេធំធ្វើឲ្យតំបន់មួយចំនួននៅក្រុងបាត់ដំបងត្រូវជន់លិច
× ភ្លៀងមួយមេធំនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីវេលាម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ក្នុងកម្រិត៥២,៨មីល្លីម៉ែត្រ បណ្តាលឲ្យមួយចំនួនក្នុងក្រុងរងការជន់លិច។ នេះបើតាមការអះអាងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងបន្ថែមថា បណ្តាស្រុកមួយចំនួនទៀត មានដូចជា ស្រុកថ្មគោល ស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកមោងឫស្សី ក៏ទទួលបានរបាយទឹកភ្លៀងក្នុងកម្រិតពីតិចទៅខ្លាំង។ ផ្នែកខ្លះនៃខេត្តប៉ៃលិន ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com