កីឡាអន្តរជាតិ
អន្តរជាតិ
Modric ឈ្នះ Best FIFA Player រីឯ Salah បាន​ពាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត​
25, Sep 2018 , 10:19 am        
រូបភាព
Luka Modric បានឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៨ (Best FIFA Player of the Year) បន្ទាប់ពី​ទទួលបាន​សំឡេងគាំទ្រ​លើស​អ​តី​តមិត្ត​រួម​ក្រុម Cristiano Ronaldo និង Mohamed Salah​។ លោក Didier Deschamps ត្រូវបានតែងតាំងជា​គ្រូបង្វឹក​ល្អ he Best FIFA Men’s Coach ខណៈ Salah ឈ្នះ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត FIFA Puskas Award​។​


 
ការប្រគល់​ពាន The Best FIFA Football Awards បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​២៤ ខែកញ្ញា នៅក្នុង​ទីក្រុង​ឡុង​ដ៏ ចក្រភព​អង់គ្លេស​។ ខ្សែបម្រើ​ឆ្នើម​របស់ Real Madrid និង​ជម្រើសជាតិ​ក្រូ​អាស៊ី Modric បាន​ក្លាយជា​កីឡាករ​ល្អ​បំផុត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA​។ តាមរយៈ​ការបោះឆ្នោត​ពី​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន​កីឡា​អាជីព Modric បាន​២៩,០៥​ភាគរយ Ronaldo បាន​១៩,០៨​ភាគរយ និង Salah បាន​១១,២៣​ភាគរយ​។​


 
Modric វ័យ​៣២​ឆ្នាំ បាន​ជួយ​ក្រុម​រហស្សនាម​អធិរាជ​ស​ឈ្នះ​ពាន UEFA Champion League និង​ជើងឯក Champions League ៣​រដូវ​កាល​ជាប់ៗ​គ្នា រួមទាំង​ជួយ​ជម្រើសជាតិ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​ទៀតផង​។ 
 
​គ្រូបង្វឹក Didier Deschamps ដែល​បាន​ដឹកនាំ​ក្រុម​មាន់គក​បារាំង​ផ្តួល​ក្រូ​អាស៊ី ក្នុង​លទ្ធផល ៤-២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ត្រូវបាន​គេ​តែងតាំង​ជា​គ្រូបង្វឹក​បុរស​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ FIFA ដោយ​ប្រជែង​ឈ្នះ​លោក Zinedine Zidane អតីត​អ្នកចាត់ការ​ទូទៅ Real Madrid និង​លោក Dalic Zlatko គ្រូ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​។​


 
​ចំណែក ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប Salah បានទទួល​ពានរង្វាន់​គ្រាប់​បាល់​ល្អ​បំផុត Puskas Award ដោយ​នាំមុខ គ្រាប់​បាល់​របស់ Ronaldo និង Gareth Bale​។ គ្រាប់​បាល់​នោះ​រូ​គេ​ធ្វើបាន​ពេលលេង​ឲ្យ Liverpool ទល់នឹង Everton ក្នុង​ក្របខណ្ឌ Premier League នៅ​ទឹកដី Anfield កាលពី​រដូវ​កាល​មុន​។​
 

 
​ដោយឡែក ក្រុម​អ្នកគាំទ្រ​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ​បានឈ្នះ​ពានរង្វាន់​អ្នកគាំទ្រ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៨ (FIFA Fan Award) បន្ទាប់ពី​មាន​អ្នកគាំទ្រ​របស់​ពួកគេ​រហូតដល់​៤០០០០​នាក់​បានធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​រ​ដើម្បី​គាំទ្រ​ក្រុម​ខ្លួន​ដែល​បាន​កៅអី​លើកដំបូង​ក្នុង​រយៈពេល​៣៦​ឆ្នាំ សម្រាប់​ការប្រកួត​កីឡាបាល់ទាត់ World Cup ឆ្នាំ​២០១៨​។​
 



 
​អ្នកចាំទី​ល្អ​បំផុត The Best FIFA Goalkeeper បាន​ទៅ​អ្នកចាំទី​បែលហ្ស៊ិក Thibaut Courtois ដោយ​នាំ​មុន​ពិន្ទុ​អ្នកចាំទី​បារាំង Hugo Lloris និង​អ្នកចាំទី​ដា​ណឺ​ម៉ាក Kasper Schmeichel​។​


 
-FIFA FIFPro World11 (Team of the Year): 
 
+​អ្នកចាំទី​: David DeGea 
+​ខ្សែការពារ​: Dani Alves, Raphael Varane, Sergio Ramos, Marcelo
+​ខ្សែបម្រើ : Luka Modric, N'Golo Kante, Eden Hazard, Lionel Messi, Kylian Mbappe
+​ខ្សែប្រយុទ្ធ : Cristiano Ronaldo៕
 

Tag:
 បាល់ទាត់​
  Best FIFA Player
  Luka Modric
  Cristiano Ronaldo
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com