ជាតិ
សង្គមជាតិ
អគ្គស្នងការរងថ្មី៣រូប ចូលកាន់តំណែងផ្លូវការ
× អគ្គស្នងការរងថ្មី៣នាក់ទៀត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ពិធីប្រកាសចូលកាន់តំណែងនេះ ស្ថិតនៅក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
អង្គស្នងការរងថ្មីទាំង៣នាក់នោះ គឺ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងឧត្តមសេនីយ៍ឯក តេង សួន។ មុខឡើងតំណែងជាអង្គស្នងការរង ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ជាប្រធានសេនាធិការ ហើយឧត្តមសេនីយ៍ឯក តេង សួន ជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក។
ឧត្តមសេនីយ៍ឯកទាំង៣នាក់នេះ ត្រូវបានប្រមុខរដ្ឋាភិបាល ចេញអនុក្រឹត្យដំឡើងជាអគ្គស្នងការរងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ បន្ថែមពួកលោក៣នាក់នេះទៀត អគ្គស្នងការរងនគរបាលជាតិ កើតឡើងដល់២០នាក់ហើយ៕
Tag:
សន្តិសុខ
នគរបាល
អង្គស្នងការរង
នេត សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com