គេ​ធ្លាប់តែ​មិន​ចង់​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ចុះបើ​មិន​ចង់​ឲ្យ​សម្ពាធ​ឈាម​ខ្សោយ​វិញ គួរ​ធ្វើ​ម៉េច​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គេ​ធ្លាប់តែ​មិន​ចង់​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ចុះបើ​មិន​ចង់​ឲ្យ​សម្ពាធ​ឈាម​ខ្សោយ​វិញ គួរ​ធ្វើ​ម៉េច​?
25, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​ចុះខ្សោយ​ឬ​ខ្សោយ​ខ្លាំង អ្នក​ប្រហែលជា​ងាយ​នឹង​វិលមុខ​ណាស់ ឬ​អាច​នឹង​សន្លប់​ថែមទៀត​។



យ៉ាងណាមិញ ដើម្បី​ជួយ​ដល់​អ្នក​ដែលមាន​សម្ពាធ​ឈាម​ខ្សោយ​បាន យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
•​ ​ព្យាយាម​ក្រោកឈរ​យឺតៗ​ក្រោយពី​អង្គុយ ឬ​គេង​។ ចូរ​ធ្វើ​ចលនា​ជើង​មុនពេល​ចាប់ផ្តើម​ក្រោកឈរ​
•​ ​ចូរ​ញ៉ាំ​អាហារ​តិចៗ ជាពិសេស​អាហារ​ដែលមាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​
•​ ​ចូរ​ចៀសវាង​ការ​ឈរ​រយៈពេល​យូរ​។ បើសិនជា​មិនអាច​ធ្វើបាន ចូរ​ឧស្សាហ៍​ធ្វើ​ចលនា​ជើង​បន្តិច​
•​ ​ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ជាពិសេស​ភេសជ្ជៈ​ដែលមាន​ជាតិ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​ច្រើន​
•​ ​ចូរ​រក្សា​ការ​រំងាប់​អារម្មណ៍ និង​ចៀសវាង​ស្ថានភាព​ទាំងឡាយណា​ដែល​នឹង​គម្រាម​គំហែង ឬ​មិន​សប្បាយចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com