ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​ច្រាស់​ដុសធ្មេញ​ជាប់​មេរោគ គួរតែ​ធ្វើ​បែបណា​?
26, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ច្រាស់​ដុសធ្មេញ​គឺជា​គន្លឹះ​ដើម្បី​ថែរក្សា​មាត់​ធ្មេញ​ស្អាត​ល្អ ដូច្នេះ​ចូរ​ប្រាកដថា វា​មិន​ពោរពេញ​ទៅដោយ​មេរោគ​ឡើយ​។



ដើម្បី​អាចធ្វើ​បែបនេះ​បាន យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
•​ ​មិនត្រូវ​ចែករំលែក​ច្រាស់​ដុសធ្មេញ​អ្នក​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​ដែរ​ឡើយ​
•​ ​ក្រោយពី​ដុសធ្មេញ​រួច ចូរ​លាង​សម្អាត​វា​ឲ្យ​ស្អាត ជាពិសេស​កំទិចកំទី​ដែលជា​ប់​ក្នុងនោះ​
•​ ​ចូរ​ដាក់​ច្រាស​ដុសធ្មេញ​ក្នុង​ប្រអប់​របស់​វា​ដោយ​បញ្ឈរ​ឡើង ដើម្បី​អាច​ឲ្យ​វា​ស្ងួត​ល្អ និង​កុំ​ឲ្យ​ច្រាស់​ដុសធ្មេញ​ផ្សេងទៀត​ប៉ះ​បាន​
•​ ​ទុក​ច្រាស​ដុសធ្មេញ​ក្នុង​ប្រអប់​ចំហ​
•​ ​ចូរ​ប្តូរ​ច្រាស់​ថ្មី​ជា​រៀងរាល់​បី​ទៅ​បួន​ខែម្តង​។ សម្រាប់​ក្មេងៗ​វិញ​ចូរ​ធ្វើ​ញឹកញាប់​ជាងនេះទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com