ជាតិ
សម្ដេច ហ៊ុន សែន ទៅ​គោរព​វិញ្ញាណក្ខន្ធ​ប្រធានាធិបតី​វៀតណាម នៅ​ថ្ងៃទី​២៦ កញ្ញា​នេះ​
26, Sep 2018 , 6:39 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Tran Dai Quang នាជំនួបនៅវិមានសន្តិភាពកាលពីឆ្នាំ២០១៦។ រូបថត AFP
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Tran Dai Quang នាជំនួបនៅវិមានសន្តិភាពកាលពីឆ្នាំ២០១៦។ រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ប្រធានាធិបតី​វៀតណាម​លោក ជិន ដាយ​គ័ង នៅ​ថ្ងៃទី​២៦ កញ្ញា​។ ប្រធានាធិបតី​វៀតណាម​លោក ជិន ដាយ​គ័ង ទទួលមរណភាព​នៅ​ថ្ងៃ ២១ ខែកញ្ញា​នេះ​ដោយសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​។​

 
​ឥស្សរជន​ជាន់ខ្ពស់​អម​ជាមួយ​សម្ដេច ហ៊ុន សែន រួមមាន​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច រួមទាំង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​។​
 
​កន្លងមក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការសោកស្ដាយ​ទៅកាន់​ប្រជាជន​វៀតណាម​ថា មរណភាព​របស់លោក ជិន ដាយ​គ័ង គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ថ្នាក់ដឹកនាំ ដែល​បាន​បូជា​អស់​កម្លាំងកាយ​ចិត្ត ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​វៀតណាម និង​ទំនាក់​ទំនងជា​ភាតរភាព​រវាង​វៀតណាម និង​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com